leftcenterrightdel
អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញទៅសួរសុខទុក្ខ និងអបអរសាទរអ្នកមុខអ្នកការ និងសាសនិកកាតូលិក (រូបថតៈ vnanet.vn)

នាព្រឹកថ្ងៃទី ១៨ ខែធ្នូ  អញ្ជើញទៅសួរសុខទុក្ខ និងអបអរសាទរនៅមណ្ឌលអេវែកនៃព្រះវិហារសាសនា និងប៊ីស្សពនៃព្រះវិហារសាសនាទីក្រុង Vinh លោក Nguyen Huu Long (នៅឃុំ Nghi Dien ស្រុក Nghi Loc ខេត្ត Nghe An) នាឱកាសបុណ្យណូអែលឆ្នាំ ២០១៩ នោះ  អនុប្រធានរដ្ឋលោកស្រី Thi Ngoc Thinh បានសង្កត់ធ្ងន់ថា៖ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សកម្មភាពសាសនានៅវៀតណាម ពោលគឺ សិទ្ធិសេរីភាពខាងជំនឿសាសនា ត្រូវបានថ្នាក់ដឹកនាំបក្ស និងរដ្ឋគោរពជានិច្ច។ កន្លែងសក្ការៈបូជាជាច្រើនត្រូវបានជួសជុល និងសាងសង់យ៉ាងស្អាតបាត។ លោកស្រីអនុប្រធានរដ្ឋសង្ឃឹមថា មណ្ឌលអេវែកនៃព្រះវិហារសាសនា Vinh បានបន្តណែនាំ និងលើកទឹកចិត្តដល់អ្នកកាន់សាសនាកាតូលិកចូលរួមយ៉ាងសកម្ម ក្នុងចលនាស្នេហាជាតិ ដើម្បីរួមចំណែកកាន់តែច្រើនដល់ការកសាងប្រទេសជាតិ។ លោកស្រីអនុប្រធានរដ្ឋបានអះអាងថាបក្សនិងរដ្ឋជានិច្ចកាល គោរពសិទ្ធិសេរីភាពរបស់ប្រជាជន និងតែងតែបង្កលក្ខណៈងាយស្រួលបំផុតសម្រាប់ប្រជាជនអនុវត្តសិទ្ធិសេរីភាពជំនឿសាសនារបស់ខ្លួន៕

តាម vovworld