អត្ថបទនេះបានឲ្យដឹងថា ទីផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកកំពុងរីកចម្រើននៅប្រទេសវៀតណាម ដែលកំពុងកើនឡើង ២០-២៥% ជារៀងរាល់ឆ្នាំ ហើយផ្លាស់ប្តូរផ្នែក F&B ជាមួយនឹងសេវាកម្មដឹកជញ្ជូនរហ័សដែលប្រើបញ្ញាសិប្បនិម្មិត (AI) និងតម្រូវការកើនឡើងរបស់មនុស្សជំនាន់ Gen Z។

leftcenterrightdel
ប្រជាជនជ្រើសរើសទំនិញនៅផ្សារទំនើប (រូបថត៖ VOV)

គេហទំព័រ nationthailand.com បានឲ្យដឹងថា តម្លៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកលក់រាយរបស់ប្រទេសវៀតណាមត្រូវបានគេរំពឹងថានឹងលើសពី ៤០ ពាន់លានដុល្លារអាមេរិក ដែលធ្វើឱ្យប្រទេសវៀតណាមស្ថិតក្នុងចំណោមទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិក ដែលមានកំណើនលឿនបំផុតទាំងប្រាំនៅលើពិភពលោក ជាមួយនឹងអត្រាកំណើនប្រចាំឆ្នាំ ២០-២៥%។ ទីផ្សារសម្រាប់អាហារកែច្នៃ និងសេវាកម្មដឹកជញ្ជូនអាហារត្រូវបានគេរំពឹងថានឹងសម្រេចបាន ៣ ពាន់លានដុល្លារនៅឆ្នាំនេះ កើនឡើង ១៥% ពីឆ្នាំមុន៕

បកប្រែដោយ Thanh Cong