ក្នុងជំនួបនេះ លោក Tim Ayres បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍជាវិជ្ជមានក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសភាគីទាំងពីរទើបតែបានដំឡើងនូវទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសអូស្ត្រាលីកាលពីដើមខែមីនា ឆ្នាំ២០២៤ របស់លោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម។ លោកបានអះអាងថា ថ្នាក់ដឹកនាំរដ្ឋាភិបាលអូស្ត្រាលី និងរូបលោកផ្ទាល់មានគំនិតវិជ្ជមានជាច្រើនចំពោះស្ថានភាពបច្ចុប្បន្ន និងយថាទស្សន៍នៃទំនាក់ទំនងវៀតណាម - អូស្ត្រាលី ហើយឈរលើមូលដ្ឋាននោះ និង​បន្តយកចិត្តទុកដាក់ និងគាំទ្រទំនាក់ទំនងវៀតណាម - អូស្ត្រាលី ឲ្យអភិវឌ្ឍបន្ថែមទៀត ដើម្បីផលប្រយោជន៍ នៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។

leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Pham Hung Tam ជួបជាមួយ លោក Tim Ayres សហរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម (ប្រភព៖ ស្ថានទូតវៀតណាមប្រចាំនៅអូស្ត្រាលី)

លោកឯកអគ្គរដ្ឋទូត Pham Hung Tam បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមនោសញ្ចេនារបស់ថ្នាក់ដឹកនាំរដ្ឋាភិបាលអូស្ត្រាលី និងជា លោក Tim Ayres សហរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម សម្រាប់ទំនាក់ទំនងវៀតណាម - អូស្ត្រាលី ហើយបានបង្ហាញជំនឿជាក់ថា ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសនយោបាយ-ការទូត ពាណិជ្ជកម្ម-វិនិយោគមានមូលដ្ឋានដើម្បីអភិវឌ្ឍលើគ្រប់ជ្រុងជក្រោយបន្ថែមទៀត សមស្របនឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលប្រទេសទាំងពីរទើបបានបង្កើតឡើង។

លោកឯកអគ្គរដ្ឋទូតក៏បានពិភាក្សាអំពីវិធានការមួយចំនួន ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី និងកិច្ចសហប្រតិបត្តិការដើម្បីធានាបាននូវខ្សែសង្វាក់ផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព បន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលប្រទេសទាំងពីរជាសមាជិកដូចជា CPTPP, RCEP, AANZFTA ទន្ទឹមនឹងនេះក៏ត្រូវអនុវត្តយន្តការសន្ទនាថ្នាក់រដ្ឋមន្ត្រីស្តីពីថាមពល និងរ៉ែ ឲ្យបានឆាប់ៗ៕

បកប្រែដោយ Duy Hoan