នារសៀលថ្ងៃទី ២២ មីនា នៅទីក្រុង Nha Trang ក្រសួងការបរទេសបានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្ត Khanh Hoa និងស្ថានទូតឥណ្ឌូនេស៊ីប្រចាំនៅវៀតណាមរៀបចំសន្និសីទ “ជំនួបជាមួយឥណ្ឌូនេស៊ីឆ្នាំ ២០២៤”។ ចូលរួមក្នុងសន្និសីទនេះមានប្រតិភូជាង៣៥០នាក់ ក្នុងនោះមានប្រតិភូឥណ្ឌូណេស៊ី១៥០នាក់ និងប្រតិភូវៀតណាម២០០នាក់។

leftcenterrightdel
សន្និសីទ “ជំនួបជាមួយឥណ្ឌូនេស៊ីឆ្នាំ ២០២៤ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែមីនានៅទីក្រុង Nha Trang។ រូបថត៖ BTC

សន្និសិទនេះរួមមានវគ្គពិភាក្សាប្រធានបទចំនួន៣៖ កិច្ចសហប្រតិបត្តិការកសិកម្មបច្ចេកវិទ្យាខ្ពស់ និងការអភិវឌ្ឍន៍វារីវប្បកម្មប្រកបដោយនិរន្តរភាព; កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថល និងទេសចរណ៍; កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ និងបច្ចេកវិទ្យាខ្ពស់។

គណៈប្រតិភូនៃប្រទេសទាំងពីរបានផ្លាស់ប្តូរ ណែនាំ និងផ្សព្វផ្សាយសក្តានុពល និងឧត្តមភាពក្នុងវិស័យដូចជា កសិកម្មបច្ចេកវិទ្យាខ្ពស់ ការចាប់ និងចិញ្ចឹមគ្រឿងសមុទ្រ វិស័យទេសចរណ៍ និងសេវាកម្ម ពាណិជ្ជកម្ម របស់មូលដ្ឋានជាគំរូមួយចំនួន ក៏ដូចជាទំហំនៅក្នុងប្រទេសនីមួយៗ។ អាស្រ័យហេតុនេះ ភាគីទាំងពីរបានផ្លាស់ប្តូរគោលនយោបាយ និងយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍វិស័យទាំងនេះ ចែករំលែកបទពិសោធន៍ និងស្វែងរកកិច្ចសហប្រតិបត្តិការវិនិយោគ។

leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទ Khanh Hoa - ឥណ្ឌូនេស៊ីឆ្នាំ ២០២៤ រូបថត៖ suckhoedoisong.vn

ប្រតិភូនៃប្រទេសទាំងពីរបានឯកភាពផ្តល់អាទិភាពដល់ការអភិវឌ្ឍន៍ និងការទាក់ទាញនៃឧស្សាហកម្មដែលប្រើប្រាស់បច្ចេកវិជ្ជាខ្ពស់ មានភាពស្និទ្ធស្នាលនឹងបរិស្ថាន លើកកំពស់ការធ្វើបរិវត្តកម្មឌីជីថល និងចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងឧស្សាហកម្ម និងវិស័យសេដ្ឋកិច្ចឌីជីថល ផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការ និងការវិនិយោគលើវិស័យកសិកម្ម នេសាទ សេដ្ឋកិច្ចឌីជីថល ថាមពលកកើតឡើងវិញ និងឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់...

បកប្រែដោយ Thanh Cong