ដូច្នោះហើយ Jospong នឹងដាក់លក់រថយន្តអគ្គិសនី ម៉ូតូអគ្គិសនី កង់អគ្គិសនី និងឡានក្រុងអគ្គិសនីរបស់ក្រុមហ៊ុន VinFast នៅក្នុងទីផ្សារប្រទេសហ្គាណា និងតំបន់អាហ្វ្រិកខាងលិច។ Jospong ក៏គ្រោងនឹងដាក់ពង្រាយហេដ្ឋារចនាសម្ព័ន្ធសាកថ្មសាធារណៈនៅទូទាំងប្រទេស ដើម្បីលើកកម្ពស់ការអភិវឌ្ឍរថយន្តអគ្គិសនីនៅទីនេះ។

leftcenterrightdel
រថយន្តអគ្គិសនី VF ៨ របស់ក្រុមហ៊ុន VinFast (រូបថត៖ bnews.vn)

បើតាម VinFast ទីផ្សាររថយន្តអគ្គិសនីនៅក្នុងប្រទេសហ្គាណា និងអាហ្វ្រិកខាងលិចមានសក្តានុពលអភិវឌ្ឍន៍ដ៏អស្ចារ្យ ជាមួយនឹងឱកាសធំធេង និងការប្រកួតប្រជែងតិចតួច។ តម្រូវការរថយន្តអគ្គិសនីត្រូវបានព្យាករណ៍ថានឹងកើនឡើងយ៉ាងឆាប់រហ័សជាមួយនឹងការគាំទ្ររបស់រដ្ឋាភិបាល សំដៅសម្រេចបាននូវគោលដៅនៃការបំភាយឧស្ម័នសុទ្ធនៅកម្រិតសូន្យ ក្នុងវិស័យដឹកជញ្ជូន។ ប្រទេសនេះរំពឹងថា នៅចុងឆ្នាំ២០៤០ ស្ថានីយ៍ប្រេងឥន្ធនៈជាច្រើននឹងត្រូវបានប្រើប្រាស់ដើម្បីបម្រើមធ្យោបាយដឹកជញ្ជូនប្រកបដោយនិរន្តរភាពដូចជារថយន្តអគ្គិសនី។

ក្រៅពីនោះ Vingroup ដែលជាក្រុមហ៊ុនមេរបស់ VinFast ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ (MoU) ជាមួយ Jospong ស្តីពីការបង្កើតទំនាក់ទំនងភាពជាដៃគូអាទិភាព។ តាមនោះ ភាគីទាំងពីរទន្ទឹងរង់ចាំឱកាសសហប្រតិបត្តិការអាជីវកម្មលើវិស័យសំខាន់ៗដូចជា៖ រថយន្តអគ្គិសនី តាក់ស៊ី ការដឹកជញ្ជូនសាធារណៈ ការអប់រំ សណ្ឋាគារ ការអភិវឌ្ឍអចលនទ្រព្យ និងវិស័យផ្សេងៗទៀត៕

តាម vovworld.vn