ថ្លែងមតិក្នុងពិធីនេះ លោកស្រី Phuong Minh Hue ប្រធានក្រុមប្រឹក្សាភិបាល អគ្គនាយិកាក្រុមហ៊ុនសាជីវកម្ម Viet Phuong - អ្នកវិនិយោគគម្រោងបានមានប្រសាសន៍ថា បន្ទាប់ពីរយៈពេល ១៥ ឆ្នាំនៃការស្រាវជ្រាវ ស្ទាបស្ទង់ នេះគឺជាព្រឹត្ដិការណ៍ដ៏សំខាន់មួយដើម្បីនាំឱ្យគម្រោងឈានចូលដំណាក់កាលថ្មី - ដំណាក់កាលសាងសង់រោងចក្រ។ លោកស្រីបានសន្យាថា នឹងខិតខំប្រឹងប្រែងអនុវត្តគម្រោងប្រកបដោយជោគជ័យ រួមចំណែកជាវិជ្ជមានក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ដាច់ស្រយាល តំបន់ព្រំដែន និងតំបន់ជួបការលំបាកខ្លាំងក្នុងខេត្ត Sekong និងរួមចំណែកក្នុងគោលដៅអភិវឌ្ឍសេដ្ឋកិច្ចទ្វេភាគី ជាពិសេសនៅកណ្តាលតំបន់ត្រីកោណអភិវឌ្ឍន៍ វៀតណាម-ឡាវ-កម្ពុជា។

leftcenterrightdel
ពិធីបញ្ចុះគ្រឹះគម្រោង Bauxit-Alumin Dakcheung (រូបថត៖ vnanet.vn)

លោក Leklay Sivilay អភិបាលខេត្ត Sekong បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងទទួលស្គាល់ការរួមចំណែកយ៉ាងសំខាន់របស់ក្រុមហ៊ុនសាជីវកម្ម Viet Phuong ក្នុងការងារសុខុមាលភាពសង្គមក្នុងមូលដ្ឋាន។

លោក Leklay Sivilay បានបញ្ជាក់ថា នេះគឺជាគម្រោងគំរូមួយក្នុងកិច្ចសហប្រតិបត្តិការវិនិយោគរវាងឡាវ និងវៀតណាមក្នុងដំណាក់កាលថ្មី។ បន្ទាប់ពីគម្រោងនេះសម្រេច និងដាក់ឱ្យដំណើរការ វានឹងរួមចំណែកបង្កើតការងារបន្ថែមទៀតសម្រាប់ប្រជាជនរាប់ពាន់នាក់ក្នុងមូលដ្ឋាន ព្រមទាំងបង្កើតប្រាក់ចំណូលបន្ថែម ជួយអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ឡាវ ជួយផ្លាស់ប្តូរមុខមាត់ស្រុក Dakcheung ខេត្ត Sekong។

leftcenterrightdel
ម៉ាស៊ីនធ្វើពិធីបញ្ចុះគ្រឹះគម្រោង (រូបថត៖ vnanet.vn)

លោក Nguyen Ba Hung ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំឡាវបានសម្តែងនូវគោលបំណងថា បណ្ដាស្ថាប័នមានសមត្ថកិច្ចរបស់ឡាវ ពីថ្នាក់មជ្ឈិមចុះដល់ថ្នាក់មូលដ្ឋាន នឹងគាំទ្រយ៉ាងសកម្មដល់ក្រុមហ៊ុនសាជីវកម្ម Viet Phuong ដើម្បីបំពេញគោលដៅរបស់គម្រោង រួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ឡាវ បង្កើតការងារកាន់តែច្រើន និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់គម្រោង រួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ វៀតណាម-ឡាវ៕

បកប្រែដោយ Thanh Cong