ព្រឹត្តិការណ៍នេះត្រូវបានរៀបចំដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ក្រសួងផែនការ និងវិនិយោគវៀតណាម និងស្ថានទូតនូវែលហ្សេឡង់ប្រចាំនៅវៀតណាម។

ថ្លែងមតិនៅកិច្ចសន្ទនានេះ លោកស្រីនាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ បានសង្កត់ធ្ងន់ថា សហគ្រាសដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ លោកស្រី Jacinda Ardern នាយករដ្ឋមន្ត្រី បានរំពឹងថា កិច្ចសន្ទនានេះនឹងក្លាយជាឱកាសសម្រាប់ភាគីទាំងពីរផ្លាស់ប្តូរ និងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ភេសជ្ជៈ ការអប់រំ ការថែទាំសុខភាព បច្ចេកវិទ្យា និងបរិស្ថាន។ល។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចសន្ទនា

លោក Nguyen Hong Dien រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរមានសក្ដានុពលខ្លាំងក្នុងការបន្តពង្រីកទំហំពាណិជ្ជកម្ម ប៉ុន្តែនាពេលខាងមុខគប្បីឆ្ពោះទៅគោលដៅសម្រេចបាន ២ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០២៤។ លោក Nguyen Hong Dien រដ្ឋមន្ត្រី បានឲ្យដឹងថា សហគ្រាសនូវែលហ្សេឡង់អាចស្រាវជ្រាវ សហប្រតិបត្តិការ និងវិនិយោគលើវិស័យដែលវៀតណាមមានប្រៀបខ្លាំង និងតម្រូវការអភិវឌ្ឍន៍ដូចជា ការធ្វើបរិវត្តកម្មឌីជីថល ថាមពលកកើតឡើងវិញ និងកសិកម្មបច្ចេកវិទ្យាខ្ពស់។ល។

ក្នុងឱកាសនេះដែរ សហគ្រាសនៃប្រទេសទាំងពីរបានថ្លែងសុន្ទរកថា ក្នុងបំណងបន្តជំរុញការកែលម្អបរិយាកាសវិនិយោគ និងអាជីវកម្ម ក៏ដូចជាចែករំលែកអំពីសក្តានុពលសហប្រតិបត្តិការនៃប្រទេសទាំងពីរក្នុងវិស័យមួយចំនួន៕

បកប្រែដោយ Thuy Anh