បច្ចុប្បន្ន Dong Nai មានសហគ្រាសមកពីប្រទេស និងដែនដីចំនួន ៤៤ ដែលកំពុងវិនិយោគលើវិស័យជាច្រើនដែលមានគម្រោងចំនួន ១៥៤៥ គម្រង ជាមួយទុនវិនិយោគសរុបជាង ៣២ ពាន់លានដុល្លារ; ក្នុងនោះ មានគម្រោងរបស់សហគ្រាសអូស្ត្រាលីចំនួន ១៧ គម្រោង ដែលមានទុនវិនិយោគសរុបជាង ៦២ លានដុល្លារ។
នៅក្នុងសន្និសីទនេះ ថ្នាក់ដឹកនាំខេត្ត Dong Nai បានរំពឹងថា សហគ្រាសអូស្ត្រាលី និងវៀតណាម ជាពិសេសសហគ្រាស Dong Nai នឹងបង្កើនការដោះដូរពាណិជ្ជកម្មទំនិញ វិនិយោគ អភិវឌ្ឍន៍ផលិតកម្ម និងធ្វើអាជីវកម្មតាមទិសដៅផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ក៏នៅក្នុងសន្និសីទនេះ គណៈប្រតិភូវៀតណាមបានចូលរួមពិព័រណ៌ ស្វែងរកដៃគូអាជីវកម្មជាមួយសហគ្រាសអូស្ត្រាលី; ធ្វើការជាមួយសហគ្រាសមួយចំនួនលើវិស័យកសិផល ម្ហូបអាហារ វាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងសិប្បកម្ម ផងដែរ៕
បកប្រែដោយ Duy Hoan
Type the code from the image