ថ្លែងមតិក្នុងពិធីនេះ លោក Nguyen Xuan Thang ប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈិម នាយកវិទ្យាស្ថាននយោបាយជាតិហូជីមិញ បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ UNDP ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមលើពិភពលោក និងនៅ​វៀតណាម ជាពិសេសក្នុងវិស័យអភិវឌ្ឍន៍បៃតងនិងនិរន្តរភាព ការបណ្តុះបណ្តាលកម្មាភិបាលនិងលើកកម្ពស់តួនាទីរបស់ថ្នាក់ដឹកនាំជាស្ត្រីក្នុងប្រព័ន្ធនយោបាយវៀតណាម។

leftcenterrightdel
លោក Nguyen Duy Bac នាយករងនៃវិទ្យាស្ថាននយោបាយជាតិហូជីមិញ និងលោកស្រី Caitlin Wiesen ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (រូបថត៖ vnanet.vn)

អនុស្សរណៈយោគយល់គ្នាមួយនេះនឹងរួមចំណែកក្នុងការចែករំលែកចំណេះដឹងនិងបច្ចេកទេសរបស់ UNDP លើកកំពស់លទ្ធភាពបណ្តុះបណ្តាលកម្មាភិបាលរបស់វិទ្យាស្ថាន រួមចំណែកលើកកំពស់គុណភាពនៃកម្មាភិបាលយុទ្ធសាស្ត្រដើម្បីបម្រើការអភិវឌ្ឍសេដ្ឋកិច្ច សង្គមវៀតណាមក្នុងដំណាក់កាលខាងមុខ។

រីឯខ្លួនវិញ លោកស្រី Caitlin Wiesen ប្រធានតំណាង UNDP ប្រចាំនៅវៀតណាម បានអះអាងថា UNDP នឹងខិតខំប្រឹងប្រែង​​ចូលរួមនិងអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាពរវាងអង្គការសហប្រជាជាតិនិងរដ្ឋាភិបាលវៀតណាមដំណាក់កាល ២០២២-២០២៦ និងកម្មវិធីជាតិវៀតណាម - UNDP ដំណាក់កាលឆ្នាំ ២០២២-២០២៦៕

បកប្រែដោយ Thuy Anh