នៅក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍  Pham Binh Minh បានវាយតំលៃខ្ពស់ចំពោះការវិនិយោគរបស់សហគ្រាសកូរ៉េខាងត្បូងនៅវៀតណាម ក្នុងនោះមានក្រុមហ៊ុន Daewoo E&C Group ហើយអះអាងថា រដ្ឋាភិបាលវៀតណាមត្រៀមខ្លួនជាស្រេចបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ធុរកិច្ចបរទេសនិយាយរួម ក៏ដូចជាសហគមន៍ធុរកិច្ចកូរ៉េខាងត្បូង រួមទាំង Daewoo E&C Group ដើម្បីពង្រីកការវិនិយោគ និងធ្វើអាជីវកម្មនៅវៀតណាម។

leftcenterrightdel
លោកឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍ Pham Binh Minh ទទួលជួបប្រធានក្រុមហ៊ុន Daewoo E&C Group កូរ៉េខាងត្បូង លោក Jung Won Ju (រូប​ថត៖ VGP)

វាយតំលៃខ្ពស់ចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន Daewoo E&C នៅវៀតណាម រួមទាំងគម្រោង Starlake ខាងលិចបឹង Ho Tay និង Meyhomes Capital នៅកោះ Phu Quoc លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានឲ្យដឹងថា គម្រោងទាំងនេះរួមចំណែកធ្វើឱ្យទេសភាពទីក្រុងធំទូលាយ និងទំនើប លើកកំពស់តម្លៃជីវភាពរស់នៅរបស់ប្រជាជន។ លោកឧបនាយករដ្ឋមន្ត្រីរំពឹងថា ក្រុមហ៊ុន Daewoo E&C Group នឹងចូលរួមយ៉ាងសកម្មក្នុងគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមក្នុងទីក្រុង និងចែករំលែកបទពិសោធន៍ក្នុងប្រតិបត្តិការ និងការគ្រប់គ្រងទីក្រុងឆ្លាតវៃជាមួយវៀតណាម។

leftcenterrightdel
លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ Pham Binh Minh លោក Jung Won Ju ថតរូប​ជុំ​ជាមួយ​ប្រ​តិ​ភូទាំង​ឡាយ​ (រូប​ថត៖ VGP)

ប្រធានក្រុមហ៊ុន Daewoo E&C របស់កូរ៉េខាងត្បូង លោក Jung Won Ju បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលវៀតណាមដែលបានជួយគាំទ្រចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន; ព្រមទាំងបានជម្រាបជូនឧបនាយករដ្ឋមន្ត្រីអំពីស្ថានភាព ក៏ដូចជាផែនការពង្រីកសកម្មភាពវិនិយោគធ្វើអាជីវកម្មរបស់ក្រុមហ៊ុននៅវៀតណាម រួមទាំងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហគ្រាសវៀតណាម ដើម្បីអនុវត្តគម្រោងរួមនានាផងដែរ៕

បកប្រែដោយ Duy Hoan