ដំណើរបំពេញទស្សនកិច្ចការងារនេះ មានគោលបំណងអនុវត្តកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម និងរដ្ឋាភិបាលនៃសហរដ្ឋអាមេរិក ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យគយឱ្យកាន់តែមានប្រសិទ្ធភាព និងជាក់ស្តែងថែមទៀតដែលក្នុងនោះមានការរៀបចំកិច្ចប្រជុំថ្នាក់ជាន់ខ្ពស់ជាប្រចាំដើម្បីពិនិត្យការអនុវត្តកិច្ចព្រមព្រៀង។

ជំនួបរវាងអគ្គនាយកនៃអគ្គនាយកដ្ឋានគយវៀតណាម លោក Nguyen Van Can និងឧត្តមស្នងការគយ និងការពារព្រំដែនអាមេរិក លោក Chris Magnus បានប្រព្រឹត្តទៅក្នុងបរិបទដែលទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម និងអាមេរិកសម្រេចបាននូវកំណើនគួរឲ្យកត់សម្គាល់ ដោយមានទំហំពាណិជ្ជកម្មសម្រេចបានជាង ១០០ ពាន់លានដុល្លារនៅឆ្នាំ ២០២១ ធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាម និងវៀតណាមជាដៃគូពាណិជ្ជកម្មធំជាងគេទី៩ របស់សហរដ្ឋអាមេរិក។

leftcenterrightdel
អគ្គនាយកនៃអគ្គនាយកដ្ឋានគយវៀតណាម និងឧត្តមស្នងការគយ និងការពារព្រំដែនអាមេរិក ពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការ

នៅក្នុងជំនួបជាមួយឧត្តមស្នងការគយ និងការពារព្រំដែនសហរដ្ឋអាមេរិក (ថ្ងៃទី៨ ខែមិថុនា) អគ្គនាយកគយវៀតណាម និងឧត្តមស្នងការគយ និងការពារព្រំដែនសហរដ្ឋអាមេរិក បានពិភាក្សា វាយតម្លៃដោយស្មោះត្រង់ និងបើកចំហលើការអនុវត្តកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យគយរវាងវៀតណាម និងសហរដ្ឋអាមេរិក នាពេលកន្លងមក អាស្រ័យលើនេះ គយអាមេរិកវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គយវៀតណាមក្នុងការស៊ើបអង្កេត រកឃើញនិងដោះស្រាយព័ត៌មាន និងផ្តល់ព័ត៌មាន ដើម្បីទប់ស្កាត់អំពើក្លែងបន្លំនៃការផ្ទេរទំនិញខុសច្បាប់ទៅកាន់សហរដ្ឋអាមេរិក រួមទាំងករណីទាក់ទងនឹងផលិតផលឈើ អាលុយមីញ៉ូម និងកាកសំណល់។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានជួយឱ្យសហរដ្ឋអាមេរិកមានការវាយតម្លៃជាក់ស្តែង សត្យានុម័ត ក្នុងការស៊ើបអង្កេតពាក់ព័ន្ធនឹងការទម្លាក់តម្លៃរូបិយប័ណ្ណនៅក្នុងប្រទេសវៀតណាម និងជួយវៀតណាមឱ្យជៀសផុតពីទណ្ឌកម្មពាណិជ្ជកម្មពីភាគីអាមេរិក។

leftcenterrightdel
អគ្គនាយកគយវៀតណាម និងឧត្តមស្នងការគយ និងការពារព្រំដែនសហរដ្ឋអាមេរិកចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ

ដើម្បីធ្វើការកត់សម្គាល់ការផ្លាស់ប្តូរការងារកម្រិតខ្ពស់លើកដំបូងរវាងអាជ្ញាធរគយទាំងពីរ បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង អគ្គនាយកគយវៀតណាម និងឧត្តមស្នងការគយ និងការពារព្រំដែនសហរដ្ឋអាមេរិក បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងអគ្គនាយកដ្ឋានគយវៀតណាម និងស្នងការគយ និងការពារព្រំដែនសហរដ្ឋអាមេរិក៕

បកប្រែដោយ Duy Hoan