ថ្លែងក្នុងជំនួប លោកស្រី Nguyen Thi Bich Hue ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំអ៊ីតាលី បានបូកសរុបសកម្មភាពនិងការរួមវិភាគទានរបស់សហគមន៍ជនវៀតណាមនៅអ៊ីតាលីនាឆ្នាំ២០២១ ដូចជា ចលនាអាជ្ញាធរដែនដីរបស់អ៊ីតាលីឧបត្ថម្ភវ៉ាក់សាំងការពារជំងឺ Covid-19  និងសម្ភារៈបរិក្ខារពេទ្យជូនវៀតណាម; ធ្វើសកម្មភាពសប្បុរសធម៌ដើម្បីជួយកុមារនៅវៀតណាម; បង្រៀបភាសាវៀតណាម និងជួយគាំទ្រសហគ្រាសវៀតណាមនិងអ៊ីតាលី។ លោកស្រីឯកអគ្គរដ្ឋទូត Nguyen Thi Bich Hue រំពឹងថា សហគមន៍ជនវៀតណាម និងអង្គការទាំងឡាយ ដូចជា ASSOEVI នឹងបន្តរៀបចំសកម្មភាពច្រើនថែមទៀត ដើម្បីរួមវិភាគទានដល់ប្រទេសជាតិ។

leftcenterrightdel
លោកស្រីឯកអគ្គរដ្ឋទូត Nguyen Thi Bich Hue (រូបថតឧទាហរណ៍៖ vnanet.vn)

លោកស្រីឯកអគ្គរដ្ឋទូត Nguyen Thi Bich Hue សង្កត់ធ្ងន់ថា ទោះបីពិភពលោកជួបការលំបាកជាច្រើនដោយសារជំងឺ Covid-19 ក៏ដោយ ប៉ុន្តែ នាឆ្នាំ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាម-អ៊ីតាលី នៅតែទទួលបាន ៥.៦ ពាន់លានដុល្លារអាមេរិក ដោយសារ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាព អឺរ៉ុប-វៀតណាម (EVFTA) ត្រូវបានអនុវត្ត។

លោក Pham Van Hong តំណាងគណៈកម្មការទីប្រឹក្សា ASSOEVI បានចែករំលែកថា ASSOEVI ដោយដើរតួនាទីបង្កើតឱកាសធ្វើអាជីវកម្ម និងជាស្ពានតភ្ជាប់ប្រទេសទាំងពីរវៀតណាម-អ៊ីតាលី គប្បីធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាពថែមទៀត ដើម្បីការកសាងនិងអភិវឌ្ឍន៍នាពេលអនាគត។

ក្នុងឱកាសនេះ ប្រតិភូទាំងឡាយបានផ្ដល់យោបល់ដើម្បី ASSOEVI មានការរួមវិភាគទានច្រើនថែមទៀតក្នុងការតភ្ជាប់សហគ្រាសរបស់ប្រទេសទាំងពីរ តាមរយៈការចែករំលែកព័ត៌មាន ការរៀបចំសកម្មភាពសិក្សាស្រាវជ្រាវអំពីទីផ្សារនៅអ៊ីតាលី និងវៀតណាម  ដើម្បីស្វែងរកឱកាសវិនិយោគ និងធ្វើអាជីវកម្មសម្រាប់សហគ្រាសអ៊ីតាលី និងវៀតណាម៕

បកប្រែដោយ Thanh Cong