ការតាំងពិព័រណ៌នេះត្រូវបានធ្វើឡើងតាមអនឡាញ ស្តង់ទាំងឡាយនៅក្នុងពិព័រណ៌នេះត្រូវបានបង្ហាញតាមរយៈលំហនិម្មិត VR360 ដឺក្រេ ដែលអនុញ្ញាតឱ្យទស្សនិកជនអាចធ្វើអន្តរកម្មក្នុងលំហនិម្មិត 3D។

leftcenterrightdel
លំហនិម្មិត នៃពីព័រណ៌ Internet Expo 2021 (រូបថត៖ vtv.vn)

លើសពីនេះ ការតាំងពិព័រណ៌នេះក៏អនុវត្តនូវបញ្ញាសិប្បនិម្មិតដើម្បីបង្កើតអ្នកទទួលភ្ញៀវនិម្មិតដែលទទួលស្វាគមន៍ និងណែនាំអ្នកទស្សនាដោយស្វ័យប្រវត្តិ។ យោងតាមគណៈកម្មការរៀបចំ ការតាំងពិព័រណ៌នេះនឹងមានស្តង់ចំនួន ៣៥០ មកពី ២០ ប្រទេស ដែលទាក់ទាញអ្នកចូលរួមតាមប្រព័ន្ធអនឡាញប្រហែល ១ ម៉ឺននាក់។ ក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះក៏មានសិក្ខាសាលាចំនួន ១០  ការជួញដូរចំនួន ៦ កិច្ចពិភាក្សាពិសេស ១ និងពិធីលើកតម្កើងសហគ្រាសច្នៃប្រឌិតផងដែរ៕

បកប្រែដោយ Duy Hoan