លោកប្រធានាធិបតី Macron បានសរសេរនៅលើគេហទំព័រ Twitter ថា៖ “ដើម្បីយកឈ្នះក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ត្រូវតែចែកចាយវ៉ាក់សាំងជាសកលដោយស្មើភាពគ្នា។ នេះជាមូលហេតុដែលបារាំងចែករំលែកវ៉ាក់សាំងការពារ Covid-19 ចំនួន ៦៧០,០០០ ដូស ជូនវៀតណាម ដែលជាផ្នែកមួយនៃយន្តការ COVAX”។

leftcenterrightdel
បារាំង និងហុងគ្រីផ្តល់វ៉ាក់សាំង Astra Zeneca ជូនវៀតណាម (រូបថត៖ vnanet.vn)

នៅក្នុងសេចក្តីជូនដំណឹងមួយនៅចុងខែកក្កដា ដើម្បីថ្លែងអំណរគុណដល់សហគមន៍អន្តរជាតិដែលបានពួតដៃគ្នាគាំទ្រវៀតណាមក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ក្រសួងការបរទេសវៀតណាមបានលើកច្បស់ថា ទោះបីជាពិភពលោកកំពុងជួបប្រទះកង្វះខាតវ៉ាក់សាំងការពារ Covid-19 ក៏ដោយក៏វៀតណាមនៅតែទទួលបានការគាំទ្រយ៉ាងក្លៀវក្លាពីដៃគូអន្តរជាតិ ពីប្រទេសជិតខាង និងមិត្តភក្តិអន្តរជាតិ។

នាថ្ងៃដដែល ក្រសួងការបរទេសវៀតណាមក៏បានឲ្យដឹងថា រដ្ឋាភិបាលហុងគ្រីបានសម្រេចចិត្តផ្តល់វ៉ាក់សាំងការពារ Covid-19  ចំនួន ១០០,០០០ ដូសជូនរដ្ឋាភិបាលវៀតណាម និងឧបករណ៍ធ្វើតេស្តរហ័សចំនួន ១០០,០០០ ដើម្បីទប់ទល់នឹងជំងឺរាតត្បាត Covid-19៕

បកប្រែដោយ Huyen Trang