នៅជំនួបធ្វើការ លោករដ្ឋមន្រ្តី Nguyen Thanh Long បានសម្តែងនូវបំណងចង់ឲ្យ COVAX Facility   ពន្លឿនការផ្គត់ផ្គង់ និង​បន្ថែមចំនួនវ៉ាក់សាំងសម្រាប់វៀតណាម។ វៀតណាមក៏ចង់ឲ្យអង្គការអន្តរជាតិ និងបណ្តាប្រទេសនានានៅជុំវិញពិភពលោកបន្តគាំទ្រវៀតណាម ក្នុងការទទួលបាន​​ប្រភព​វ៉ាក់សាំង Covid-19។

leftcenterrightdel
ជំនួបធ្វើការរវាងក្រសួងសុខាភិបាលវៀតណាម និងតំណាងក្រុមហ៊ុន COVAX ប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ នាយប់ថ្ងៃទី ៣១ ឧសភា (រូបថត៖ ក្រសួងសុខាភិបាល)

បច្ចុប្បន្ននេះ វៀតណាមកំពុងជំរុញការទិញបច្ចេកវិទ្យា បន្តទទួលការផ្ទេរបច្ចេកវិទ្យាសម្រាប់ការផលិតវ៉ាក់សាំងដើម្បីធានាប្រភពវ៉ាក់សាំងសម្រាប់ប្រជាជនវៀតណាម។ ទន្ទឹមនឹងនោះ វៀតណាមសន្យាជាមួយ COVAX និងអង្គការសុខភាពពិភពលោក (WHO) នឹងបន្តចូលរួមក្នុងខ្សែសង្វាក់នៃការផ្ទេរបច្ចេកវិទ្យាសម្រាប់ការផលិតវ៉ាក់សាំង ហើយមានបំណងចង់ក្លាយជាទីកន្លែងផលិតវ៉ាក់សាំងមួយ។

leftcenterrightdel
រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក Nguyen Thanh Long មានប្រសាសន៍ថា៖ វៀតណាមមានបំណងចង់ឲ្យ COVAX Facility ពន្លឿនការផ្គត់ផ្គង់ និង​បន្ថែមចំនួនវ៉ាក់សាំងសម្រាប់វៀតណាម  (រូបថត៖ ក្រសួងសុខាភិបាល)

យោងតាមលោករដ្ឋមន្រ្តីក្រសួងសុខាភិបាល វៀតណាមនឹង​ផ្តល់​ថវិកាចំនួន ៥០ ម៉ឺនដុល្លារអាមេរិកដល់កម្មវិធី COVAX Facility។ ការគាំទ្រនេះបង្ហាញពីការវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃគំនិតផ្តួចផ្តើមជាសកលនេះក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាត Covid-19 ហើយបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលវៀតណាមក្នុងការបន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីCOVAX Facility៕

បកប្រែដោយ Huyen Trang