leftcenterrightdel
ប្រតិភូទាំងឡាយចូលរួមពិធីចុះហត្ថលេខា

ពិធីចុះហត្ថលេខាគឺជាផ្នែកមួយនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងធនធានធម្មជាតិនិងបរិស្ថានវៀតណាម និងខុទ្ទកាល័យគណៈរដ្ឋមន្រ្តីជប៉ុន ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យគោលនយោបាយសមុទ្រ និងមហាសាគរ។ ជាពិសេស ក្រសួងធនធានធម្មជាតិនិងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធនានារបស់វៀតណាម បានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយស្ថានទូតជប៉ុនប្រចាំវៀតណាម និងដៃគូជប៉ុនដើម្បីកសាង និងដាក់ជូនទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីអនុម័តលើគម្រោងជំនួយឥតសំណងចំនួន ២ ដែលមានទឹកប្រាក់ ១.៤ ពាន់លានយ៉េនជប៉ុន (ជិត ៣០០ ពាន់លានដុង) ជាមួយនឹងនាវាសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រសមុទ្រ និងឧបករណ៍ជំនួយក្នុងការស៊ើបអង្កេត ស្ទង់ និងវិភាគកាកសំណល់ប្លាស្ទិកនៅមហាសាគរ៕

បកប្រែដោយ Huyen Trang