leftcenterrightdel
ឯក​អគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអូទ្រីស លោក Le Dung និងលោកអនុរដ្ឋមន្ត្រីប្រចាំការក្រសួងសេដ្ឋកិច្ច និងបច្ចេកទេសឌីជីថល នៃសាធារណរដ្ឋអូទ្រីស (រូបថត៖ baoquocte.vn)

ចាប់តាំងពី EVFTA ចូលជាធរមានមក ទំហំនៃការនាំចេញនាំចូលទ្វេភាគីមាននិន្នាការរីកចម្រើនជាវិជ្ជមាន។ អនុរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងបច្ចេកទេសឌីជីថលនៃសាធារណរដ្ឋអូទ្រីស លោក Michael Esterl បានស្នើឲ្យភាគីទាំងពីរបន្តផ្លាស់ប្តូរគោលនយោបាយ និងច្បាប់ស្តីពីពាណិជ្ជកម្មវិនិយោគ និងព័ត៌មានទីផ្សារនៃប្រទេសរៀងៗខ្លួន សំ​ដៅ​ជួយ​គាំទ្រដល់សហគ្រាសនៃប្រទេសទាំងពីរក្នុងការស្វែ​ងរកឱកាសសម្រាប់កិច្ចសហប្រតិបត្តិការ ​និង​ការ​ពង្រី​កការ​​វិនិ​យោគ​នៅ​ក្នុង​​ទី​ផ្សារ​នៃប្រទេសរៀងៗខ្លួន។

ភាគីទាំងពីរបានបញ្ជាក់សាជាថ្មីនូវបំណងចង់សហប្រតិបត្តិការ​ក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈនិងការងារ ជាពិសេសក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងបុគ្គលិកថែទាំសុខភាព រួមទាំង​​ការចាប់ផ្តើមគម្រោងសាកល្បងស្តីពីការអនុវត្តគំរូបណ្តុះបណ្តាលវិជ្ជាជីវៈរបស់អូទ្រីសនៅ​​​ប្រទេស​​វៀត​​ណាម​ផងដែរ៕

បកប្រែដោយ Duy Hoan