ខេត្ត Dong Nai ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចសំខាន់នៅភាគខាងត្បូង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះខេត្ត Dong Nai តែងតែមានកំណើនអភិវឌ្ឍន៍សេដ្ឋកិច្ច ឧស្សាហកម្មខ្ពស់ និងមានស្ថិរភាព។ មកទល់បច្ចុប្បន្ននេះ ខេត្ត Dong Nai បានបង្កើតមណ្ឌលឧស្សាហកម្មចំនួន ៣២ ក្នុងនោះមណ្ឌលឧស្សាហកម្មចំនួន ៣១ កំពុងដំណើរការដែលទាក់ទាញគម្រោងវិនិយោគផ្ទាល់ពីបរទេសចំនួន ១,៥៣៣ មកពីប្រទេស និងតំបន់ដែនដីចំនួន ៤៥ ដែលមានដើមទុនចុះបញ្ជី ៣១.៨ ពាន់លានដុល្លារអាមេរិក។

leftcenterrightdel
ថ្នាក់ដឹកនាំខេត្ត Dong Nai ថតរូបជាអនុស្សាវរីយ៍ជាមួយគណៈប្រតិភូនៃស្ថានអគ្គកុងស៊ុលឥណ្ឌូនេស៊ីប្រចាំទីក្រុងហូជីមិញ (រូបថត៖ baodongnai.com.vn)

ថ្លែងក្នុងជំនួបការងារ លោក Hanif Salim បានចែករំលែកថា៖ ការវិនិយោគរបស់អង្គភាពអាជីវកម្មឥណ្ឌូនេស៊ីនៅ ខេត្ត Dong Nai គឺនៅតិចតូច មិនសក្តិសមនឹងសក្តានុពលរបស់ភាគីទាំងពីរទេ។ នាពេលខាងមុខ ស្ថានអគ្គកុងស៊ុលឥណ្ឌូនេស៊ីប្រចាំទីក្រុងហូជីមិញ នឹងដើរតួនាទីជាស្ពានតភ្ជាប់ដើម្បីពង្រីកពាណិជ្ជកម្ម ជួយផ្ដល់ព័ត៌មាន និងណែនាំអង្គភាពអាជីវកម្មឥណ្ឌូនេស៊ីមកធ្វើវិនិយោគនៅខេត្ត Dong Nai។ល៕

បកប្រែដោយ Huyen Trang