leftcenterrightdel
រូបថតឧទាហរណ៍ (vov.vn)

ទំនិញទាំង៤​ដែលមាន​ទំហំនៃការនាំចេញសម្រេច​បានពី ១ ពាន់លានដុល្លារអាមេរិកឡើងទៅ រួមមាន៖ ទូរស័ព្ទ និងគ្រឿងបន្លាស់; កុំព្យូទ័រ ផលិតផលទូរស័ព្ទ និងគ្រឿងបន្លាស់; ម៉ាស៊ីន ឧបករណ៍ គ្រឿងបន្លាស់; វាយនភណ្ឌ។ តាំងពីដើមឆ្នាំដល់ថ្ងៃទី១៥ ខែកុម្ភៈ ទំហំពាណិជ្ជកម្មនៃការនាំចេញរបស់វៀតណាមទទួលបាន ៣៨.៤៦ ពាន់លានដុល្លារអាមេរិក កើនឡើងជិត ៣៧% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។

នៅពាក់កណ្តាលដំបូងនៃខែកុម្ភៈ ទំហំនៃការនាំចូលបានថយចុះបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយទទួលបាន ៩.២៤ ពាន់លានដុល្លារអាមេរិក។ តាំងពីដើមឆ្នាំដល់ថ្ងៃទី១៥ ខែកុម្ភៈ ទំហំនៃការនាំចេញ និងនាំចូលរបស់វៀតណាមទទួលបានជាង ៧៤ ពាន់លានដុល្លារអាមេរិក៕

បកប្រែដោយ Thuy Anh