បើយោងតាមរបាយការណ៍ពោលខាងលើនេះឲ្យដឹងថា សហគ្រាសវៀតណាមអាចបង្កើនទំហំនាំចេញប្រចាំឆ្នាំទៅឥណ្ឌាឡើង ៦៣៣ លានដុល្លារថែមទៀត។ ហើយសហគ្រាសឥណ្ឌាក៏អាចជំរុញការនាំចេញទៅវៀតណាមឡើង ៤៧៥ លានដុល្លារថែមទៀតក្នុងមួយឆ្នាំដែរ។ ជាមួយសក្តានុពលនេះ ពាណិជ្ជកម្មទ្វេភាគីសរុបរវាងវៀតណាម និងឥណ្ឌាអាចកើនឡើង ១.១ ពាន់លានដុល្លារ។

leftcenterrightdel
សហគ្រាសនៅទីក្រុងហូជីមិញបំពេញបែបបទនាំចេញនៅកំពង់ផែ Cat Lai (រូបថត៖ nhandan.com.vn)

នៅក្នុងបរិបទដែលទីផ្សារនានាទើបងើបឡើងវិញពីផលប៉ះពាល់នៃការរីករាលដាលCOVID-១៩ នោះ របាយការណ៍នេះបានសន្និដ្ឋានថា ការ​ផ្ដោះប្ដូរពាណិជ្ជកម្មពិភពលោកគឺជាកត្តាសំខាន់បំផុតក្នុងការជំរុញការអភិវឌ្ឈន៍ និងវិបុលភាព ដោយ​បាន​សង្កត់ធ្ងន់ទៅលើវិស័យនានាដែលមានឱកាសកើនឡើងខ្ពស់បំផុត។ វិស័យលក់រាយ និងលក់ដុំរបស់វៀតណាមមានសក្តានុពលខ្ពស់បំផុតសម្រាប់កំណើននាំចេញទៅកាន់ប្រទេសឥណ្ឌាដែលមានតំលៃ ៨៧ លានដុល្លារ  ហើយ​វិស័យសេវាកម្មដឹកជញ្ជូន និង Logistic ក៏​អាចកើនឡើង ៨៦ លានដុល្លារថែមទៀតដែរ។ វិស័យផ្សេងទៀតរបស់វៀតណាមក៏មានឱកាសផ្ដោះប្ដូរពាណិជ្ជកម្មជាមួយប្រទេសឥណ្ឌារួមមាន ក្រណាត់កប្បាស សេវាកម្មរដ្ឋបាល និងសេវាជំនួយអាជីវកម្មជាដើម។ បច្ចុប្បន្ននេះ ឥណ្ឌាគឺជាដៃគូមួយក្នុងចំណោមដៃគូពាណិជ្ជកម្មសំខាន់ទាំង ១០ របស់ប្រទេសវៀតណាម៕

បកប្រែដោយ Duy Hoan