leftcenterrightdel
ទិដ្ឋភាពនៃជំនួប​ (រូបថត៖ vnanet.vn)

ក្នុងជំនួប លោកឯកអគ្គរដ្ឋទូត Nguyen Anh Tuan និងលោក Sergey Ivanovich Sergeychuk បានផ្លាស់ប្តូរ និងបង្ហាញនូវ​សក្តានុពល និងលទ្ធភាពធ្វើសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រ អប់រំ និងទេសចរណ៍របស់ខេត្ត Cherkasy (អ៊ុយក្រែន) និងមូលដ្ឋាននានានៃប្រទេស​វៀតណាម។ លោក Sergeychuk បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងការ​បង្ការការរីករាលដាលនៃជំងឺរាតត្បាតកូវីដ១៩ របស់វៀតណាមនាពេលកន្លងមក និងបានអះអាងថា នឹងបង្កលក្ខណៈងាយស្រួលសម្រាប់សហគ្រាសវៀតណា មកវិនិយោគ និងធ្វើអាជីវកម្មនៅ Cherkasy ។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចការងារនៅទីក្រុង Cherkasy លោកឯកអគ្គរដ្ឋទូត Nguyen Anh Tuan បានចុះសួរសុខទុក្ខបងប្អូនសហគមន៍វៀតណាម នៅទីក្រុង Cherkasy និងផ្តល់អំណោយរបស់ស្ថានទូតជូនក្រុមគ្រួសារដែលជួបការលំបាកដោយជំងឺរាតត្បាតកូវីដ១៩៕

បកប្រែដោយ Duy Hoan