លោកសាស្រ្តាចារ្យ Dang Nguyen Anh អនុប្រធានវិទ្យាស្ថាន​វិទ្យាសាស្ត្រសង្គមវៀតណាមសង្កត់ធ្ងន់ថា ភាគីទាំងពីរគប្បីពង្រីក​ថែមទៀតនូវសកម្មភាពពាណិជ្ជកម្ម ការវិនិយោគ ការលើកទឹកចិត្តសហគ្រាសខ្នាតតូច និងមធ្យមរបស់ស្រីលង្កាឲ្យចូល​មក​វិនិយោគនៅវៀតណាម។

leftcenterrightdel
គណៈប្រតិភូវៀតណាមចូលរួមសិក្ខាសាលា (រូបថត៖ baoquocte.vn)

លោក Jayanath Colombage លេខាធិការនៃក្រសួងការបរទេសស្រីលង្កា បានចាត់ទុកថា ស្រីលង្កានឹងជាស្ពានតភ្ជាប់កិច្ចសហប្រតិបត្តិការរវាងវៀតណាម ជាមួយដៃគូសំខាន់ៗនៅមហាសមុទ្រឥណ្ឌា។ ព្រមទាំង ទំនាក់ទំនងស្រីលង្កា-វៀតណាម ក៏នឹងជម្រុញការបង្កើតទំនាក់ទំនងរវាងស្រីលង្កា និងប្រទេសនានានៅតំបន់អាស៊ីអាគ្នេយ៍ដែរ៕

បកប្រែដោយ Thuy Anh