ជាក់ស្ដែង ការិយាល័យអ្នកនាំពាក្យ ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា រដ្ឋាភិបាលអាមេរិកបានរួមសហការជាមួយរដ្ឋាភិបាលវៀតណាម សភាពាណិជ្ជកម្មសហរដ្ឋអាមេរិក សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម និងក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក - អាស៊ាននឹងជួយឧបត្ថម្ភសម្រាប់ព្រឹត្តិការណ៍នេះក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែតុលា។ ប្រតិភូសហរដ្ឋអាមេរិកនឹងចូលរួមវេទិកានេះតាមរយៈប្រព័ន្ធវីដេអូ។

leftcenterrightdel
លោក Wilbur Ross រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មអាមេរិក (រូបថត៖ AFP)

វេទិកានេះសំដៅ ជំរុញចក្ខុវិស័យអំពីតំបន់ឥណ្ឌា - ប៉ាស៊ីហ្វិក ប្រកបដោយសេរីភាព និងបើកចំហ ដែលរួមមានប្រទេសឯករាជ្យ ខ្លាំងមាំមួន និងវិបុលភាព។ ថ្នាក់ដឹកនាំរដ្ឋាភិបាល និងសហគ្រាសអាមេរិកវៀតណាម និងបណ្ដាប្រទេសនៅក្នុងតំបន់ឥណ្ឌា - ប៉ាស៊ីហ្វិកនឹងធ្វើការពិភាក្សាលើវិស័យថាមពល ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចឌីជីថល ការតភ្ជាប់ទីផ្សារ និងការស្ដារសេដ្ឋកិច្ច សុខាភិបាលឡើងវិញក្រោយជំងឺរាតត្បាតកូវីដ ១៩ ទំនាក់ទំនងភាពជាដៃគូរវាងសហរដ្ឋអាមេរិក - ឥណ្ឌា - ប៉ាស៊ីហ្វិក និងឱកាសពាណិជ្ជកម្មផងដែរ៕

តាម vovworld.vn