អញ្ជើញចូលរួមជំនួបនេះមានវត្តមានរបស់លោក Bui Thanh Son អនុរដ្ឋមន្រ្តីប្រចាំការក្រសួងការបរទេសវៀតណាម លោក Park Noh-wan ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម និងថ្នាក់ដឹកនាំអាជ្ញាធរដែនដី និងសហគ្រាសនៃប្រទេសទាំងពីរជាង ៨០០ នាក់។

leftcenterrightdel
ទិដ្ឋភាពនៃជំនួបសំណេះសំណាលជាមួយប្រទេសកូរ៉េខាងត្បូងនៅឆ្នាំ២០២០ (រូបថត៖ vovworld.vn)

ក្នុងឱកាសនេះ លោក Bui Thanh Son សង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរទទួលបានលទ្ធផលល្អ ក្នុងនោះ វិស័យសេដ្ឋកិច្ចគឺជាសសរស្ដម្ភសំខាន់មួយ។ រដ្ឋាភិបាលនៃប្រទេសទាំងពីរបានសហការយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រងជំងឺ Covid-19 នៅប្រទេសរៀងៗខ្លួន ដោយ​បង្ហាញយ៉ាង​ច្បាស់​នូវ​ស្មារតីនៃ​ទំនាក់​ទំនង​ភាពជាដៃគូយុទ្ធសាស្រ្តវៀតណាម-កូរ៉េខាងត្បូង។

លោក Hong Sun អនុប្រធានសមាគមធុរកិច្ចកូរ៉េខាងត្បូងប្រចាំនៅវៀតណាមបានឲ្យដឹងថា មុនពេលកើតមានជំងឺ Covid-19 វៀតណាមជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានបរិយាកាសវិនិយោគគួរឲ្យចាប់​អារម្មណ៍​ ដោយ​មិនគ្រាន់តែចំពោះប្រទេសកូរ៉េខាងត្បូងប៉ុណ្ណោះទេ ថែមទាំងចំពោះប្រទេសជាច្រើនទៀតនៅលើពិភពលោកទៀតផង។ បន្ទាប់ពីជំងឺ Covid-19 វិនិយោគិននិយាយរួម និងវិនិយោគិនកូរ៉េខាងត្បូងនិយាយដោយឡែកមាន​ការ​យកចិត្តទុកដាក់យ៉ាងខ្លាំង និងកំពុងស្វែងរកឱកាសដើម្បី​បន្តវិនិយោគ និងពង្រីក​សកម្មភាពរបស់​ខ្លួន​នៅវៀតណាម៕

បកប្រែដោយ Thuy Anh