leftcenterrightdel
ការនាំចេញស្បែកជើងទៅអាមេរិកនៅត្រីមាសទី ១ ឆ្នាំ ២០២០ នៅតែមានកំណើនវិជ្ជមាន (រូបថត៖ vtv.vn)

កិច្ចប្រជុំដោះដូរពាណិជ្ជកម្មតាមរយៈប្រព័ន្ធវីដេអូ ស្ដីពីការពន្លឿនពាណិជ្ជកម្មស្បែកជើងវៀតណាម - អាមេរិក ក្រោយ  COVID – 19 ត្រូវបានស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាម និងអាមេរិករៀបចំឡើងកាលពីថ្ងៃទី ២៧ ខែឧសភា សំដៅជួយឧបត្ថម្ភសហគ្រាសស្បែកជើងវៀតណាម ស្វែងយល់ពីស្ថានភាពនិន្នាការ និងឱកាសទីផ្សារ រួមទាំងជំរុញការនាំចេញស្បែកជើងទៅកាន់ទីផ្សារអាមេរិក សម្រាប់ដំណាក់កាលទាំងក្នុងស្ថានភាពជំងឺ និងក្រោយជំងឺរាតត្បាត  COVID – 19 ផង។

អញ្ជើញថ្លែងក្នុងកិច្ចប្រជុំនេះ ក្រុមអ្នកជំនាញអាមេរិកនិងវៀតណាមបានធ្វើបច្ចុប្បន្នភាពព័ត៌មានថ្មីៗ អំពីស្ថានភាពទីផ្សារស្បែកជើងអាមេរិក និងវាយតម្លៃអំពីផលប៉ះពាល់បណ្តាលមកពីជំងឺរាតត្បាត COVID – 19 ទៅលើទីផ្សារ ក៏ដូចជានិន្នាការអភិវឌ្ឍន៍នៃទីផ្សារនាពេលខាងមុខ៕

​តាម vovworld