ក្នុងឱកាសនេះ រដ្ឋមន្រ្តីទាំងពីរបានឯកភាពថា ភាគីទាំងពីរនៅមានសក្តានុពលក្នុងការលើកកម្ពស់ទំហំពាណិជ្ជកម្មទ្វេភាគីតាមរយៈជម្រុញការនាំចេញទំនិញ។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

លោក Cao Quoc Hung បានឧទ្ទេសនាមអំពីគុណភាព និងសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកសិកម្មនិងជលផលវៀតណាម។ លោកបានស្នើឲ្យក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឥណ្ឌាជួយផ្សព្វផ្សាយដល់សហគ្រាស និងប្រជាជនឥណ្ឌាអំពីផលិតផលកសិកម្មនិងជលផលវៀតណាម។

លោក Anup Wadhawan បានឯកភាពជាមួយលោក Cao Quoc Hung ក្នុងការបង្កើនការនាំចេញទំនិញដែលប្រទេសនិមួយៗមានប្រៀប ការជម្រុញពាណិជ្ជកម្ម ការផ្លាស់ប្ដូរក្រុមបេសកកម្មសហគ្រាស ជាពិសេស ក្នុងឱកាសរំលឹកខួបលើកទី៤៨ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតវៀតណាម-ឥណ្ឌា ឆ្នាំ២០២០ និងឆ្នាំវៀតណាមជាប្រធានអាស៊ាន៕

បកប្រែដោយ Thuy Anh