លោក Tran Vinh Tuyen បានឲ្យដឹងថា ទីក្រុងហូជីមិញកំពុងបង្កើតទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយតំបន់មូលដ្ឋានចំនួន៧ របស់ប្រទេសជប៉ុន និងមានកិច្ចសហប្រតិបត្តិការជាទៀងទាត់ជាមួយមូលដ្ឋានមួយចំនួនទៀត។ ទីក្រុងហូជីមិញរំពឹងថា នឹងជម្រុញកិច្ចសហប្រតិបត្តិការជាមួយខេត្ត Wakayama ជាពិសេសគីលើវិស័យទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ និងការផ្តោះប្តូរផលិតផលកសិកម្ម។

leftcenterrightdel
លោក Tran Vinh Tuyen ជូនអំណោយដល់លោក Shimo Hiroshi (រូបថត៖ vnanet.vn)

លោក Shimo Hiroshi បានឲ្យដឹងថា ខេត្ត Wakayama វាយតម្លៃខ្ពស់ចំពោះសក្តានុពលក្នុងការអភិវឌ្ឍន៍របស់ទីក្រុងហូជីមិញ។ ដំណើរទស្សនកិច្ចលើកនេះត្រូវបានរៀបចំឡើងក្នុងបំណងជម្រុញថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការវាងខេត្តនិងទីក្រុងហូជីមិញ។

លោក Shimo Hiroshi រំពឹងថា នៅពេលខាងមុខ ខេត្តនឹងមានកិច្ចសហប្រតិបត្តិការជាច្រើនជាមួយទីក្រុងហូជីមិញលើវិស័យដែលប្រទេសជប៉ុនមានសក្តានុពល។ ព្រមទាំង លោកស្នើឲ្យទីក្រុងហូជីមិញបង្កលក្ខណៈងាយស្រួល និងជួយសហគ្រាសខេត្ត Wakayama ក្នុងការវិនិយោគនៅទីក្រុងហូជីមិញ នាអនាគត៕

បកប្រែដោយ Thuy Anh