leftcenterrightdel
ទិដ្ឋភាពនៃជំនួប (រូបថត៖ vnanet.vn)

នៅជំនួប តំណាងអង្គការអាជីវកម្មបានសំដែងនូវគោលបំណងចង់វិនិយោគក្នុងគម្រោងឧស្ម័នធម្មជាតិរាវ LNG ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រភពថាមពលស្អាត ធានាការផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់សម្រាប់ផលិតកម្ម និងការប្រើប្រាស់ ក៏ដូចជាការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ក្នុងវិស័យថាមពលឧស្ម័នធម្មជាតិរាវ។

លោកឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung បានវាយតម្លៃខ្ពស់ចំពោះ ECV វិនិយោគិន និងធនាគារជាច្រើន ដែលបានយកចិត្តទុកដាក់ចំពោះការវិនិយោគ និងអភិវឌ្ឍថាមពលឧស្ម័នធម្មជាតិរាវនៅទីផ្សារវៀតណាម។ លោកឧបនាយករដ្ឋមន្រ្តីបានអះអាងថា រដ្ឋាភិបាលវៀតណាមតែងតែលើកទឹកចិត្ត និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អង្គការអាជីវកម្មក្នុងប្រទេសនិងក្រៅប្រទេស សហប្រតិបត្តិការ និងចូលរួមក្នុងគម្រោងថាមពលនៅវៀតណាម។ ក្រៅពីនោះ លោកក៏បានចាត់ទុកថា ការវិនិយោគគប្បីស្របតាមផែនការអគ្គិសនីរបស់វៀតណាម ផលិតផលអគ្គិសនីជាមួយនឹងតម្លៃប្រកួតប្រជែង ស្របតាមប្រព័ន្ធបញ្ជូនថាមពលអគ្គិសនី៕

បកប្រែដោយ Huyen Trang