សិក្ខាសាលាបានប្រព្រឹត្តទៅពីថ្ងៃ១១ ដល់ថ្ងៃ១៤ ខែកញ្ញា ដោយមានការចូលរួមពីតំណាង ៦០ នាក់មកពីប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម។

leftcenterrightdel
លោក Nguyen Do Anh Tuan ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ (ក្រសួងកសិកម្ម និងអភិវឌ្ឍជនបទវៀតណាម) ថ្លែងក្នុងសិក្ខាសាលា (រូបថត៖ vnanet.vn)

គោលដៅនៃសិក្ខាសាលាលើកនេះគឺចែករំលែកព័ត៌មានចំណេះដឹង និងបទពិសោធន៍ក្នុងសេវាកម្មប្រឹក្សាយោបល់អំពីកសិកម្ម និងការជម្រុញកសិកម្មរវាងបណ្ដាប្រទេសនៅមហាអនុតំបន់ទន្លេមេគង្គ ការស្រាវជ្រាវវិស័យកសិកម្ម និងការអភិវឌ្ឍជនបទ។ តំណាងនៃបណ្ដាប្រទេសបានថ្លែងសុន្ទរកថាលើការអនុវត្តគោលនយោបាយ និងការខិតខំប្រឹងប្រែងរបស់ប្រទេសខ្លួនក្នុងការធ្វើឲ្យកសិកម្មឆ្លាតបន្សុំាទៅតាមការប្រែប្រួលអាកាសធាតុ កសិកម្មបៃតង រួមទាំងការអភិវឌ្ឍសហករណ៍កសិកម្មរបស់ប្រទេសជាសមាជិក MELA៕

បកប្រែដោយ Thuy Anh