ការចូលរួមយ៉ាងសកម្មរបស់សមាគមបានជួយទីក្រុង Da Nang ក្នុងការទាក់ទាញវិនិយោគិនអាមេរិក។ គិតត្រឹមចុងខែមីនា ឆ្នាំ២០១៩ នៅទីក្រុង Da Nang មានគម្រោងវិនិយោគពីអាមេរិកចំនួន ៥៦ គម្រោង ដោយមានទុនសរុប ៥៨៩ លានដុល្លារអាមេរិក។ គម្រោងទាំងឡាយបានផ្តោតទៅលើវិស័យអប់រំ បណ្ដុះបណ្ដាល សុខាភិបាល និងបរិស្ថាន។ល។ ជាពិសេសគឺគម្រោងសហប្រតិបត្តិការរវាងវៀតណាម និងអាមេរិកក្នុងការសម្អាតសារធាតុគីមីពុលឌីអុកស៊ីននៅអាកាសយានដ្ធាន Da Nang មានថវិកា៤១លានដុល្លារ។

leftcenterrightdel
គ្រូពេទ្រនៃអង្គការ East Meets West ពិនិត្យជម្ងឺឲ្យកុមារនៅទីក្រុង Da Nang (រូបថត៖ Michael French)

នៅប៉ុន្មានឆ្នាំកន្លងមក អង្គការក្រៅរដ្ឋាភិបាលអាមេរិកជាង៥០ បានរួមចំណែកក្នុងការនាំមកនូវជីវភាពល្អប្រសើរឲ្យអ្នកក្រីក្រ។ ទន្ទឹមនឹងការអនុវត្តសកម្មភាពជួយគាំទ្រនានា អង្គការទាំងនេះនៅចែករំលែកបទពិសោធន៍ និងបច្ចេកទេសដល់អង្គការ និងបុគ្គលនៅក្នុងតំបន់មូលដ្ឋានជាច្រើនទៀតផង។

នៅអាណត្តិ ២០១៩-២០២៤ សមាគមមិត្តភាពវៀតណាម - អាមេរិកទីក្រុង Da Nang នឹងផ្តោតទៅលើ​ការពូនជ្រំទំនាក់ទំនងសហប្រតិបត្តិការមិត្តភាព និងបង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងភាគីទាំងពីរ ជម្រុញសកម្មភាពការទូតប្រជាជន និងចូលរួមការជម្រុញការវិនិយោគក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចរវាងទីក្រុង Da Nang ជាមួយសហគ្រាសអាមេរិក៕

បកប្រែដោយ Thuy Anh