យោងតាមលោកស្រី Lucie Vondrackova ប្រធាននាយកដ្ឋានទទួលបន្ទុកគោលនយោបាយ ពាណិជ្ជកម្មនិងបណ្តាអង្គការសេដ្ឋកិច្ចអន្តរជាតិ នៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឆែក EVFTA នឹងនាំមកនូវផលប្រយោជន៍សំខាន់សម្រាប់ទាំងវៀត ណាមនិង EU។ ផលប្រយោជន៍សំខាន់បំផុតដោយ EVFTA នាំមកគឺការលុបបំបាត់ពន្ធ ៩៩% ដែលជួយកាត់បន្ថយចំណាយសម្រាប់អ្នកនាំចេញក៏ដូចជាអ្នកនាំចូលរបស់វៀតណាម។ ប្រការនេះបានបង្កើតឱកាសសម្រាប់សហគ្រាសឆែកនាំចេញទំនិញក្នុងវិស័យដែលជាប្រៀបខ្លាំងរបស់ខ្លួន។

leftcenterrightdel
រោងចក្រកាត់ដេរនាំចេញទៅកាន់ទីផ្សារអឺរ៉ុប (អគ្គក្រុមហ៊ុនកាត់ដេរលេខ ១០) (រូបថត៖ vnanet.vn)

ការដែល EU បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង FTA ជាមួយវៀតណាមនិយាយដោយឡែកនិងបណ្តាប្រទេសអាស៊ាននិយាយរួម នឹងរួមចំណែកអនុវត្តន៍ជាក់ស្តែង រាល់គោលនយោបាយអាទិភាពរបស់ EU ក្នុងការទាក់ទងផ្ទាល់ជាមួយទីផ្សារអាស៊ាន ដោយសារអាស៊ានគឺជាដៃគូពាណិជ្ជកម្មធំទី៣ របស់ EU ផងដែរ៕

តាម vovworld.vn