នេះគឺជាក្រុមការងារជម្រុញពាណិជ្ជកម្មវៀតណាមដំបូងបង្អស់ដែលទៅបំពេញទស្សនកិច្ចនៅប្រទេសអាហ្វ្រិកខាងត្បូងដើម្បីអនុវត្តគម្រោង “ជម្រុញសហគ្រាសវៀតណាមនាំចេញទំនិញទៅបរទេស”។

leftcenterrightdel
លោកស្រី Nguyen Thao Hien ថ្លែងក្នុងសិក្ខាសាលា “នាំចេញទំនិញវៀតណាមទៅផ្សារទំនើបអាហ្វ្រិកខាងត្បូង” (រូបថត៖ vnanet.vn)

ក្នុងសិក្ខាសាលា “នាំចេញទំនិញវៀតណាមទៅផ្សារទំនើបអាហ្វ្រិកខាងត្បូង” ត្រូវបានរៀបចំនាថ្ងៃទី ១៤ ឧសភា នៅទីក្រុង Johannesburg លោកស្រី Nguyen Thao Hien នាយិការងនៃនាយកដ្ឋានទីផ្សារអឺរ៉ុប-អាមេរិក នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម និងជាប្រធានក្រុមបានបញ្ជាក់ថា ប្រទេសអាហ្វ្រិកខាងត្បូង មិនគ្រាន់តែជាអតិថិជនធំបំផុតរបស់វៀតណាមនៅអាហ្វ្រិកប៉ុណ្ណោះ ថែមទាំងជាប្រទេសអភិវឌ្ឍជាងគេនៅទ្វីបលើវិស័យជាច្រើន ជាពិសេសគឺវិស័យពាណិជ្ជកម្មទៀតផង។ ហេតុនេះ ការជម្រុញការនាំចេញទំនិញវៀតណាមចូលទៅប្រទេសអាហ្វ្រិកខាងត្បូងនឹងបង្កើតឱកាសសម្រាប់ទំនិញវៀតណាមចូលអាហ្វ្រិក។

យោងតាមលោកស្រី Nguyen Thao Hien ទោះបីទំហំពាណិជ្ជកម្មវៀតណាម-អាហ្វ្រិកខាងត្បូងបានកើនឡើងក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកក៏ដោយ ប៉ុន្តែសក្តានុពលនៃកំណើននឹងបន្តកើនឡើងថែមទៀតនាពេលខាងមុខ។

តាងនាមបណ្ដាសហគ្រាសអាហ្វ្រិកខាងត្បូង លោកស្រី Jacki Luthuli អនុប្រធានការិយាល័យពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុង Johannesburg បានអបអរសាទរចំពោះការខិតខំប្រឹងប្រែងរបស់ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម និងការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅប្រទេសអាហ្វ្រិកខាងត្បូង ក្នុងការជម្រុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅពេលកន្លងមក៕

បកប្រែដោយ Thanh Cong