leftcenterrightdel
ទិដ្ឋភាពនៃវេទិកាធុរកិច្ចរវាងវៀតណាមនិងនេប៉ាល់ (រូបថត៖ baodautu.vn)

 

វេទិកានេះត្រូវបានរៀបចំឡើងដោយសភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) សហការជាមួយសភាពាណិជ្ជកម្មនេប៉ាល់ (NCC)។ នេះជាឱកាសមួយសម្រាប់ភាគីទាំងពីរវាយតម្លៃលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងរយៈពេលកន្លងមក និងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ថែមទៀត ជាពិសេសក្នុងវិស័យទេសចរណ៍ខាងជំនឿអរូបិយក្នុងពេលខាងមុខនេះ។

លោកនាយករដ្ឋមន្ត្រី KP Sharma Oli បានគូសបញ្ជក់ថា  វៀតណាមគឺជាដៃគូសំខាន់មួយរបស់នេប៉ាល់។ ជាមួយគ្នានោះ វៀតណាមនិងនេប៉ាល់មានទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរ ហើយសង្ឃឹមថាប្រទេសទាំងពីរនឹងទាញយកអត្ថប្រយោជន៍ពីវេទិកានេះដើម្បីស្វែងរកឱកាសសហប្រតិបត្ដិការក្នុងពេលខាងមុខ។

លោក Vu Tien Loc ប្រធាន VCCI បានឲ្យដឹងថា ទំនាក់ទំនងរវាងវៀតណាមនិងនេប៉ាល់មានការអភិវឌ្ឍឥតឈប់ឈរក្នុងរយៈពេលកន្លងមក ហើយសក្តានុពលពាណិជ្ជកម្មនិងវិនិយោគនៃប្រទេសទាំងពីរនៅតែមានច្រើនដែរ ព្រមទាំងប្រទេសទាំងពីរមានភាពស្រដៀងគ្នាលើជំនឿ វប្បធម៌ ដូច្នេះនេះគឺជាលក្ខណៈងាយស្រួលដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ជាពិសេសវិស័យទេសចរណ៍ខាងវិញ្ញាណ៕

បកប្រែដោយ Pham Diep