អញ្ជើញចូលរួមកិច្ចប្រជុំមានវត្តមានឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue ភ្នាក់ងារតំណាងរបស់ជប៉ុននៅវៀតណាម អង្គការអន្តរជាតិ សាជីវកម្ម ក្រុមហ៊ុន សមាគមអាជីវកម្ម និងវិនិយោគិនជប៉ុន។

កិច្ចប្រជុំនេះ ជាផ្នែកមួយនៃព្រឹត្តិការណ៍ “ជួបសំណេះសំណាលជាមួយជប៉ុន” ដែលត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយក្រសួងការបរទេស ដើម្បីតភ្ជាប់បណ្តាដៃគូជប៉ុនជាមួយតំបន់នានារបស់វៀតណាមលើវិស័យជាច្រើន។

leftcenterrightdel
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue មានប្រសាសន៍នៅកិច្ចប្រជុំ

មានប្រសាសន៍នៅកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vuong Dinh Hue បានអះអាងថា ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដ៏ស៊ីជម្រៅរវាងវៀតណាម និងជប៉ុនកំពុងអភិវឌ្ឍដ៏ល្អប្រសើរ និងខ្លាំងក្លាលើគ្រប់វិស័យ។ ក្នុងរយៈពេលជិត ៣០ ឆ្នាំកន្លងមក ជប៉ុនតែងតែជាដៃគូសេដ្ឋកិច្ចសំខាន់ជួមុខរបស់វៀតណាម។

លោក Vuong Dinh Hue ក៏បានលើកឡើងនូវសក្តានុពល និងឧត្តមភាពរបស់តំបន់ប៉ែកខាងជើងនៃភាគកណ្តាលវៀតណាម។ លោកបានរំពឹងថា ប្រតិភូជប៉ុនទាំងឡាយនឹងស្វែងយល់អំពីសក្តានុពល ឧត្តមភាព និងគោលការណ៍ គោលនយោបាយអភិវឌ្ឍន៍របស់តំបន់ប៉ែកខាងជើងនៃភាគកណ្តាលវៀតណាម ជាពិសេស គោលដៅ និងគម្រោងការអាទិភាពដែលទាក់ទាញ ODE និង FDI ពីប្រទេសជប៉ុន។

leftcenterrightdel
ប្រតិភូទាំងឡាយថតរូបជាអនុស្សាវរីយ៍

នៅកិច្ចប្រជុំ ថ្នាក់ដឹកនាំនៃតំបន់ប៉ែកខាងជើងនៃភាគកណ្តាលវៀតណាម និងតំណាងភ្នាក់ងារ អង្គការអន្តរជាតិរបស់ជប៉ុន បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍតំបន់តភ្ជាប់គ្នា៕

បកប្រែដោយ Thanh Cong