leftcenterrightdel
ទិដ្ឋភាពនៃសិក្ខាសាលា

សិក្ខាសាលានេះមានគោលបំណងផ្តល់ព័ត៌មានសំខាន់ៗដល់វិនិយោគិនអំពីឱកាសវិនិយោគសម្រាប់ចូលរួមនៅក្នុងខ្សែសង្វាក់តម្លៃសកលនៅវៀតណាម រួមទាំងព័ត៌មាននានាស្តីពីគោលនយោបាយលអនុ​គ្រោះ​ និងអត្ថប្រយោជន៍ដែលវិនិយោគិនអាចទទួលបាននាពេលអនាគត។ ទន្ទឹមនឹងនោះ សិក្ខាសាលាក៏បានស្តាប់ការចែករំលែកទស្សនៈ និងយោបល់ពី​អ្នកជំនាញការអន្តរជាតិ និងវិនិយោគិនបរទេស ដើម្បីបំពេញបន្ថែមលើគោលនយោបាយ និងកម្មវិធីជួយគាំទ្រវិនិយោគិនក្នុងវិស័យឧស្សាហកម្មនៅវៀតណាម។

leftcenterrightdel
ទស្សនិកជននៅ VIETNAM EXPO 2019

ថ្លែងនៅក្នុងសិក្ខាសាលានេះ តំណាងនៃនាយកដ្ឋានជម្រុញពាណិជ្ជកម្មបាននិយាយថា នាពេលកន្លងមក វិស័យពាណិជ្ជកម្មអន្ដរជាតិបាននិងកំពុងមើលឃើញការបង្កើតនូវ​ខ្សែសង្វាក់តម្លៃសកលនានាដោយមានការចូលរួមយ៉ាងខ្លាំងក្លាពីសំណាក់បណ្តាប្រទេសអភិវឌ្ឍន៍ និងបណ្តាប្រទេសដែលមានខឿនសេដ្ឋកិច្ចលេចធ្លោថ្មីៗនេះ។ ចំពោះបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ដូចជាប្រទេសវៀតណាម ខ្សែសង្វាក់តម្លៃបានជួយវៀតណាមអាចទទួលយកដំណាក់កាលមួយចំនួនក្នុងបណ្តាញផលិតកម្ម និងទាញយកបានផលប្រយោជន៍ ពាណិជ្ជកម្ម ដើម្បីជំរុញដំណើរការឧស្សាហូបនីយកម្ម។ ហើយ​សម្រាប់សហគ្រាសនានា ការនាំយកផលិតផលទៅចូលរួមក្នុងខ្សែសង្វាក់តម្លៃសកល គឺជាវិធីសាស្រ្តមួយដែលមិនអាចខ្វះបានក្នុងការបង្កើត និងអភិវឌ្ឍសញ្ញាពាណិជ្ជកម្ម និងបង្កើតទីតាំង​របស់ខ្លូន​លើទីផ្សារពិភពលោកផងដែរ៕

បកប្រែដោយ Duy Hoan