ដើម្បីរំលឹកខួបលើកទី ៥០ នៃទំនាក់ទំនងការទូតរវាងវៀតណាម និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ (ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ១៩៧៥ - ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៥) នាថ្ងៃទី ៩ ខែធ្នូ ក្រសួងមហាផ្ទៃវៀតណាម សហការជាមួយក្រសួងការងារ និងសង្គមកិច្ចសហព័ន្ធអាល្លឺម៉ង់ និងអាជ្ញាធរទីក្រុង Leipzig បានរៀបចំ "វេទិកាសហប្រតិបត្តិការការងារវៀតណាម-អាល្លឺម៉ង់"។

leftcenterrightdel
គណៈប្រតិភូមកពីក្រសួងមហាផ្ទៃបានធ្វើការជាមួយថ្នាក់ដឹកនាំនៃរដ្ឋ Thuringia (រូបថត៖ VNA)

នៅក្នុងសុន្ទរកថាបើកវេទិកា លោក Vu Chien Thang អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃវៀតណាម បានសង្កត់ធ្ងន់ថា វៀតណាមមានរចនាសម្ព័ន្ធប្រជាជនមាស ដែលមានប្រជាជនចំនួន ១០១.៨ លាននាក់ (គិតត្រឹមខែវិច្ឆិកា ឆ្នាំ ២០២៥) ដែលក្នុងនោះ ៦៨% ក្នុងអាយុធ្វើការ។ កម្លាំងពលកម្មវ័យក្មេងរបស់វៀតណាម ដែលមានជំនាញវិជ្ជាជីវៈខ្លាំង និងខិតខំក្នុងការរៀនសូត្រ ផ្តល់នូវមូលដ្ឋានគ្រឹះរឹងមាំសម្រាប់វៀតណាមក្នុងការអនុវត្តយុទ្ធសាស្ត្រសហប្រតិបត្តិការអន្តរជាតិរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពលើធនធានមនុស្ស។ នេះបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការបញ្ជូនពលករ​ដែលមានជំនាញខ្ពស់ និងមានវិន័យល្អទៅកាន់ប្រទេសអាល្លឺម៉ង់ ជាពិសេសអ្នកដែលបំពេញតាមតម្រូវការភាសាយ៉ាងតឹងរ៉ឹង។

នៅខាងអាល្លឺម៉ង់ លោកស្រី Leonie Gebers រដ្ឋលេខាធិការក្រសួងការងារ និងសង្គមកិច្ចសហព័ន្ធអាល្លឺម៉ង់ (BMAS) និងលោក Clemens Schülke អភិបាលរងក្រុង Leipzig បានសន្យាថានឹងសហការជាមួយវៀតណាមដើម្បីទាញយកផលប្រយោជន៍ពីឱកាសដែលផ្តល់ដោយច្បាប់អន្តោប្រវេសន៍សម្រាប់​ពលករ​ជំនាញថ្មីរបស់អាល្លឺម៉ង់ ដោយបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ពលករ​វៀតណាមក្នុងការមកធ្វើការ និងសមាហរណកម្ម៕

បកប្រែដោយ Duy Hoan