វេទិកាពាណិជ្ជកម្មវៀតណាម-អាមេរិក ឆ្នាំ ២០២៥ ដែលមានប្រធានបទ "៣០ ឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម - ជំនះបញ្ហាប្រឈម ចូលដល់យុគសម័យថ្មី" បានធ្វើឡើងនៅព្រឹកថ្ងៃទី ១០ ខែធ្នូ នៅទីក្រុងហូជីមិញ។

វេទិកានេះត្រូវបានរៀបចំឡើងដោយក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម សហការជាមួយសភាពាណិជ្ជកម្មអាមេរិកប្រចាំវៀតណាម (AmCham Vietnam) ដើម្បីរំលឹកខួបលើកទី ៣០ នៃធ្វើឱ្យមានប្រក្រតីភាពរវាងវៀតណាម និងសហរដ្ឋអាមេរិក  (១៩៩៥-២០២៥) និងខួបលើកទី ២៥ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី (BTA) (២០០០-២០២៥)។

leftcenterrightdel
ទិដ្ឋភាពនៃវេទិកា

យោងតាមតួលេខស្ថិតិដែលបានបង្ហាញនៅក្នុងវេទិកានេះ ៣០ ឆ្នាំបន្ទាប់ពីប្រទេសទាំងពីរធ្វើឱ្យមានប្រក្រតីភាព ពាណិជ្ជកម្មទ្វេភាគីបានកើនឡើងគួរឱ្យចាប់អារម្មណ៍ ពី ០,៥ ពាន់លានដុល្លារក្នុងឆ្នាំ ១៩៩៤ ដល់ជិត ១៥០ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ ជិត ៣០០ ដង។

leftcenterrightdel
ការពិភាក្សាជាក្រុមស្តីពីគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកនៅក្នុងវេទិកានេះ។ រូបថត៖ VOV

នៅក្នុងបរិបទនៃបញ្ហាប្រឈមថ្មីៗជាច្រើននៅក្នុងសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោក វេទិកានេះបានផ្តោតលើការបញ្ជាក់អំពីទិសដៅសហប្រតិបត្តិការសំខាន់ៗនៅក្នុងរយៈពេលខាងមុខឆ្ពោះទៅរកការសម្របសម្រួលផលប្រយោជន៍ មានតុល្យភាព និង នូវនិរន្តរភាព។ ក្នុងនាមជាបណ្តាញសន្ទនាគោលនយោបាយដ៏សំខាន់មួយ វេទិកាពាណិជ្ជកម្មវៀតណាម-អាមេរិក ឆ្នាំ ២០២៥ រួមចំណែកដល់ការពង្រឹងការយល់ដឹងរួម និងលើកកម្ពស់កិច្ចសហប្រតិបត្តិការយ៉ាងសំខាន់រវាងភាគីពាក់ព័ន្ធ។ នេះនឹងពង្រីកវិសាលភាពសម្រាប់កិច្ចសហប្រតិបត្តិការ និងពង្រឹងមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍប្រកបដោយស្ថិរភាព ចីរភាព និងផលប្រយោជន៍ទៅវិញទៅមកនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មវៀតណាម-អាមេរិកនៅក្នុងដំណាក់កាលបន្ទាប់៕

បកប្រែដោយ Duy Hoan