នេះជាព្រឹត្តិការណ៍ថ្នាក់ជាតិមួយក្នុងចំណោមព្រឹត្តិការណ៍ថ្នាក់ជាតិចំនួនពីរ ដែលប្រារព្ធខួបលើកទី ៧០ នៃទិវារំដោះរដ្ឋធានី (ថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៥៤ / ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤)។

នៅក្នុងសិក្ខាសាលានេះ អ្នកគ្រប់គ្រង និងអ្នកជំនាញក្នុងវិស័យជាច្រើនបានវាយតម្លៃថា រដ្ឋធានីហាណូយមានសក្ដានុពលជាច្រើន ហើយពិតជានឹងបន្តរក្សាជាមជ្ឈមណ្ឌលកំណើនសេដ្ឋកិច្ចដ៏ធំបំផុតនៅក្នុងតំបន់ដីសណ្តទន្លេក្រហម និងភាគខាងជើងទាំងមូល។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងចាំបាច់ត្រូវបង្កើនប្រៀបខ្លាំងរបស់ខ្លួន តាមរយៈគោលនយោបាយពិសេសសម្រាប់ការអភិវឌ្ឍ ដែលបង្ហាញយ៉ាងច្បាស់នៅក្នុងឯកសារចំនួនបី រួមមាន៖ ច្បាប់រដ្ឋធានីឆ្នាំ ២០២៤; ផែនការរដ្ឋធានីហាណូយ ដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០; ផែនការមេនៃរដ្ឋធានីហាណូយដល់ឆ្នាំ ២០៤៥ ចក្ខុវិស័យដល់ឆ្នាំ ២០៦៥។

leftcenterrightdel
ថ្នាក់ដឹកនាំនៃគណៈឃោសនាអប់រំមជ្ឈិម បណ្ឌិតសភានយោបាយជាតិហូជីមិញ ក្រសួងការពារប្រទេស ក្រសួងនគរបាល និងគណៈកម្មាធិការបក្សទីក្រុងហាណូយ ជាអធិបតីនៃសិក្ខាសាលា (រូបថត៖ daibieunhandan.vn)

លោកស្រី Nguyen Thi Diem Hang នាយិការងវិទ្យាស្ថានស្រាវជ្រាវពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គមហាណូយ បានឲ្យដឹងថា៖ “ក្នុងឯកសារទាំងនេះមានខ្លឹមសារថ្មីៗជាច្រើន រួមទាំងការបើកទូលាយលំហអភិវឌ្ឍន៍ថ្មីសម្រាប់ទីក្រុងហាណូយ។ ក្រៅពីលំហកាលពីមុន យើងបានយកចិត្តទុកដាក់បន្ថែមទៀតទៅលើលំហក្រោមដី លំហលើអាកាស លំហវប្បធម៌ច្នៃប្រឌិត និងលំហសាធារណៈ។ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច ទីក្រុងហាណូយបានផ្តោតសំខាន់លើឧស្សាហកម្ម semiconductor និងឧស្សាហកម្មដែលទើបរីកចម្រើន”។

លោក Tran Dinh Thien នាយកវិទ្យាស្ថានសេដ្ឋកិច្ចវៀតណាមបានវាយតំលៃខ្ពស់ចំពោះច្បាប់រដ្ឋធានីឆ្នាំ ២០២៤ ដោយចាត់ទុកថា នេះជាជំហានសំខាន់សម្រាប់ទីក្រុងហាណូយក្នុងការដោះស្រាយបញ្ហាដែលមានស្រាប់។ យ៉ាងណាក៏ដោយ លោក Tran Dinh Thien ចាត់ទុកថា នាពេលខាងមុខ ច្បាប់រដ្ឋធានីគួរតែបំពេញបន្ថែមបញ្ហាចំនួនពីរនោះគឺ៖ គោលនយោបាយទុកចិត្តប្រគល់ការមនុស្សមានទេពកោសល្យ និងការអនុវត្តគម្រោងធំៗដែលសក្តិសមនឹងរដ្ឋធានី ជាពិសេសគម្រោងនវានុវត្តន៍៕

បកប្រែដោយ Huyen Trang