អនុវត្តសេចក្តីណែនាំលេខ ៣៤-CT/TW ចុះថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០១៤ របស់ការិយាល័យនយោបាយស្តីពី "ការផ្លាស់ថ្មីក្នុងការប្រឡងប្រណាំង និងផ្តល់រង្វាន់" (សេចក្តីណែនាំលេខ ៣៤) ទីក្រុងហាណូយ (វៀតណាម) បានចេញនូវផែនការ និងកម្មវិធីសកម្មភាព ដើម្បីដឹកនាំ និងណែនាំការអនុវត្ត ដោយផ្តោតលើការលើកកម្ពស់ការយល់ដឹង និងការទទួលខុសត្រូវរបស់គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ អង្គការបក្ស និងប្រមុខស្ថាប័ន និងអង្គភាព; លើកកំពស់តួនាទីត្រួសត្រាយ និងភាពជាគំរូរបស់ជួរកម្មាភិបាល និងបក្ខជន; ការផ្លាស់ថ្មីក្នុងការប្រឡងប្រណាំង និងផ្តល់រង្វាន់; ពង្រឹងការត្រួតពិនិត្យ និងឃ្លាំមើល ប្រែក្លាយការប្រឡងប្រណាំងទៅជាចលនាសកម្មភាពបដិវត្តន៍ដែលរីករាលដាលពេញទីក្រុង។ ដោយមានការយកចិត្តទុកដាក់ និងការណែនាំយ៉ាងជិតស្និទ្ធពីគណៈកម្មាធិការបក្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចលនាប្រឡងប្រណាំងរបស់ទីក្រុងបន្តមានការផ្លាស់ថ្មីលើខ្លឹមសារ ទម្រង់បែបបទនិងរបៀបរៀបចំ  និងមានប្រសិទ្ធភាពជាក់ស្តែងពីមួយថ្ងៃទៅមួយថ្ងៃ។

leftcenterrightdel
មហាសន្និបាតប្រឡងប្រណាំងប្តេជ្ញាឈ្នះរបស់កងកម្លាំងប្រដាប់អាវុធរដ្ឋធានី ដំណាក់កាល ២០១៩-២០២៤ (ថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៤)

យោងតាមលោក Tran Sy Thanh សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ និងជាប្រធានក្រុមប្រឹក្សាប្រឡងប្រណាំង និងផ្តល់រង្វាន់ទីក្រុងហាណូយ បានឲ្យដឹងថា បន្ទាប់ពីរយៈពេល ១០ ឆ្នាំនៃការអនុវត្តសេចក្តីណែនាំលេខ ៣៤ នោះ ចលនាប្រឡងប្រណាំង និងផ្តល់រង្វាន់របស់ទីក្រុងមានការប្រែប្រួលជាវិជ្ជមានជាច្រើន។ ការដឹកនាំ និងណែនាំរបស់គណៈកម្មាធិការបក្ស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទទួលបានការយកចិត្តទុកដាក់កាន់តែច្រើន។ ការយល់ដឹងរបស់កម្មាភិបាល បក្ខជន និងប្រជាជនរដ្ឋធានីអំពីតួនាទី កិត្យានុភាព និងសារៈសំខាន់នៃការប្រឡងប្រណាំង និងផ្តល់រង្វាន់មានការវិវត្តន៍កាន់តែច្បាស់ និងជាក់ស្តែងថែមទៀត។ ការកសាងគោលនយោបាយ និងកែលម្អបទប្បញ្ញត្តិច្បាប់ស្តីពីការប្រឡងប្រណាំង និងផ្តល់រង្វាន់បន្តត្រូវបានស្រាវជ្រាវ សុក្រឹតកម្ម និងផ្សព្វផ្សាយឱ្យបានទាន់ពេលវេលា។

ដោយប្រកាន់ខ្ជាប់ និងរៀបចំការអនុវត្តយ៉ាងម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពនៃសេចក្តីណែនាំលេខ ៣៤ នោះ​ គណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមនៃទីក្រុង បានប្រមូលផ្តុំនូវការចូលរួមនៃប្រព័ន្ធនយោបាយទាំងមូល រួមជាមួយការរួមដំណើរ និងការគាំទ្រពីសហគមន៍ធុរកិច្ច និងប្រជាជនរដ្ឋធានី បង្កើតកម្លាំងរួមនិងជាប្រភពកម្លាំងចលករសំខាន់សម្រាប់ទីក្រុងសម្រេចបានសមិទ្ធផលជាច្រើនក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ធានាការពារជាតិ សន្តិសុខ និងកិច្ចការបរទេស។

ចំណុចភ្លឺសេដ្ឋកិច្ចរបស់រដ្ឋធានីក៏ត្រូវបានបង្ហាញយ៉ាងច្បាស់នៅក្នុងវិស័យផែនការ សំណង់ និងការអភិវឌ្ឍទីក្រុង។ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ជាពិសេស គមនាគមន៍ត្រូវបានវិនិយោគព្រមៗគ្នា គម្រោងសំខាន់ៗជាច្រើនដែលត្រូវបានបញ្ចប់ និងបានដាក់ឱ្យដំណើរការ ឬ ចាប់ផ្តើមសាងសង់ បានបង្កើតកម្លាំងចលករដ៏រឹងមាំមួយដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់រដ្ឋធានីនាពេលខាងមុខ។ វិស័យវប្បធម៌សង្គមបន្តអភិវឌ្ឍយ៉ាងទូលំទូលាយ; សុខុមាលភាពសង្គមត្រូវបានធានា ជីវភាពរស់នៅរបស់ប្រជាជនរដ្ឋធានីត្រូវបានកែលម្អឥតឈប់ឈរ។ នៅចុងឆ្នាំ ២០២៣ កន្លងទៅ អត្រានៃភាពក្រីក្រមានតែ ០.០៣%; មានស្រុក ១៨/៣០ ដែលលែងមានគ្រួសារក្រីក្រទៀតហើយ។

កំណែទម្រង់រដ្ឋបាលត្រូវបានលើកកំពស់ កំណែទម្រង់បែបបទ និងកំណែទម្រង់ក្បាលម៉ាស៊ីលស៊ីចង្វាក់គ្នា។ ជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល អភិវឌ្ឍសេដ្ឋកិច្ចឌីជីថល កសាងរដ្ឋបាលអេឡិចត្រូនិក និងរដ្ឋបាលឌីជីថល។ ការងារការពារជាតិត្រូវបានពង្រឹង សន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមត្រូវបានធានា; ការពារសុវត្ថិភាពជាដាច់ខាតនូវព្រឹត្តិការណ៍សំខាន់ៗរបស់មជ្ឈិម ទីក្រុង សកម្មភាពរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ និងសកម្មភាពកិច្ចការបរទេសដែលប្រព្រឹត្តិទៅក្នុងរដ្ឋធានី ដោយហេតុនេះបង្កើតបរិយាកាសនៃភាពរំជើបរំជួល និងជំនឿជាក់របស់កម្មាភិបាល បក្ខជន និងប្រជាជន ព្រមទាំងបញ្ជាក់ពីតួនាទី និងកិត្យានុភាពរបស់ទីក្រុងហាណូយ-វៀតណាម នៅលើឆាកអន្តរជាតិ។

បន្ទាប់ពីរយៈពេល ១០ ឆ្នាំនៃការអនុវត្តសេចក្តីណែនាំលេខ ៣៤ ទីក្រុងហាណូយបានលើកទឹកចិត្តដល់ការច្នៃប្រឌិតនៅសាខា អង្គការ មូលដ្ឋាន និងអង្គភាពគ្រប់លំដាប់ថ្នាក់ ដែលចលនា និងទម្រង់ជាក់ស្តែងជាច្រើន លើកកំពស់ប្រសិទ្ធភាពនិងលើកកំពស់ការយល់ដឹង និងស្មារតីទទួលខុសត្រូវសម្រាប់សង្គមរបស់កម្មាភិបាល បក្ខជន សមាជិក និងប្រជាជន។

ពីមួយឆ្នាំទៅមួយឆ្នាំ ទីក្រុងហាណូយបន្តផ្លាស់ថ្មីក្នុងការដឹកនាំ គ្រប់គ្រង  និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវចលនាប្រឡងប្រណាំង; ប្រកាន់ខ្ជាប់នូវគោលដៅ “កសាង និងអភិវឌ្ឍរដ្ឋធានីហាណូយឱ្យក្លាយជាទីក្រុងបៃតង-អរិយធម៌-ទំនើប” និងប្រឡងប្រណាំងកសាងប្រជាជនរដ្ឋធានីហាណូយមានរបៀបរស់នៅសុភាពរាបសា ស៊ីវិល័យ និងអភិវឌ្ឍន៍យ៉ាងទូលំទូលាយ។

ក្រោយរយៈពេល ១០ ឆ្នាំនៃការអនុវត្តសេចក្តីណែនាំលេខ ៣៤ ចលនាការប្រឡងប្រណាំង និងផ្តល់រង្វាន់របស់ទីក្រុងហាណូយបានរួមចំណែកលើកទឹកចិត្តគណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនរដ្ឋធានី ពង្រីកប្រពៃណីប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ និងវីរភាព ខិតខំជំនះពុះពាររាល់ការលំបាក និងបញ្ចប់កិច្ចការនយោបាយប្រកបដោយជោគជ័យ; តួនាទី និងកិត្យានុភាពរបស់រដ្ឋធានីត្រូវបានពង្រឹងកាន់តែខ្លាំងឡើងទាំងក្នុងប្រទេស និងអន្តរជាតិ៕

បកប្រែដោយ Huyen Trang