សេចក្តីប្រកាសរបស់ OCHA បានឲ្យដឹងថា លោកស្រី Joyce Msuya អ្នកសម្របសម្រួលស្តីទីនៃជំនួយសង្គ្រោះបន្ទាន់របស់អង្គការសហប្រជាជាតិបានផ្តល់ថវិកាចំនួន ២ លានដុល្លារអាមេរិក ពីមូលនិធិឆ្លើយតបគ្រោះអាសន្នកណ្តាលរបស់អង្គការសហប្រជាជាតិ (CERF) ជាថវិកាដំបូង សម្រាប់ជួយឧបត្ថម្ដដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាម ឆ្លើយតបទៅនឹងផលវិបាកដោយសារព្យុះលេខ៣។

leftcenterrightdel
កងកម្លាំងប្រដាប់អាវុធស្រុក Phu Xuyen ទីក្រុងហាណូយ ជួយប្រជាជនច្រូតស្រូវ

ជំនួយនេះនឹងត្រូវផ្ទេរទៅឱ្យអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និងមូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) ដើម្បីបំពេញតម្រូវការសង្គ្រោះបន្ទាន់ភ្លាមៗនៅក្នុងបណ្តាខេត្ត ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ជាពិសេសគឺខេត្ត Yen Bai និងខេត្ត Lao Cai។ ជំនួយនេះនឹងបម្រើការផ្តល់ទីជំរកសង្គ្រោះបន្ទាន់ ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យដល់សហគមន៍ដែលងាយរងគ្រោះ៕

បកប្រែដោយ Huyen Trang