ទុនវិនិយោគ FDI ដែលចុះបញ្ជីនៅវៀតណាមក្នុងរយៈពេល ៧ ខែមានចំនួន ១៨ ពាន់លានដុល្លារអាមេរិក
កប.អនឡាញ - យោងតាមទិន្នន័យរបស់នាយកដ្ឋានវិនិយោគបរទេស (ក្រសួងផែនការ និងវិនិយោគវៀតណាម) ក្នុងរយៈពេល ៧ ខែកន្លងមក វៀតណាមទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) បានចំនួន ១៨ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ១០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទន្ទឹមនឹងដើមទុនចុះបញ្ជី ទុនវិនិយោគ FDI ដែលក៏ត្រូវបានបញ្ចេញជាង ១២.៥ ពាន់លានដុល្លារអាមេរិក កើនឡើង ៨.៤% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
|
|
ខ្សែសង្វាក់ផលិតកម្មនៃធុរកិច្ច FDI មួយ (រូបថត៖ vnanet.vn) |
ក្នុងវិស័យវិនិយោគ ឧស្សាហកម្មកែច្នៃនិងផលិតកម្មបាននាំមុខគេ ដោយមានទុនវិនិយោគសរុបជាង ១២.៦៥ ពាន់លានដុល្លារ។ វិស័យអចលនទ្រព្យជាប់ចំណាត់ថ្នាក់លេខ ២ បន្ទាប់គឺឧស្សាហកម្មដូចខាងក្រោម៖ លក់ដុំនិងរាយ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ... និងឧស្សាហកម្មផ្សេងៗទៀត។ ចំពោះចំនួនគម្រោង ឧស្សាហកម្មកែច្នៃនិងផលិតកម្ម គឺជាឧស្សាហកម្មមានចំនួនគម្រោងថ្មីៗច្រើនជាងគេ។
ចំពោះដៃគូវិនិយោគ សិង្ហបុរីបាននាំមុខគេបន្ទាប់គឺហុងកុង (ចិន) ជប៉ុន ចិន កូរ៉េខាងត្បូង... ជាពិសេស ជាលើកដំបូង ដែលកៀហ្ស៊ីស៊ីស្ថានបានចុះបញ្ជីវិនិយោគនៅវៀតណាម។ ដូច្នេះ បច្ចុប្បន្ន ប្រទេសនិងដែនដីចំនួន ១៤៧ បានវិនិយោគនៅវៀតណាម។ ក្នុងរយៈពេល ៧ ខែកន្លងមកនេះ វិនិយោគិនបរទេសបានបណ្តាក់ទុននៅខេត្ត-ក្រុងចំនួន ៤៨ របស់ប្រទេសវៀតណាម។ ខេត្ត Bac Ninh បាននាំមុខគេដោយមានទុនវិនិយោគដែលចុះបញ្ជីជិត ៣.២ ពាន់លានដុល្លារអាមេរិក។ បន្ទាប់គឺខេត្ត Quang Ninh ទីក្រុងហូជីមិញ ខេត្ត Ba Ria Vung Tau ទីក្រុងហាណូយ និងទីក្រុង Hai Phong…៕
បកប្រែដោយ Thuy Anh