បើកទ្វាពីថ្ងៃទី ១៥ ខែកក្កដា ដល់ថ្ងៃទី ៥ ខែកញ្ញា នៅសារមន្ទីរប្រវត្តិសាស្ត្រជាតិ ការតាំងពិព័រណ៍បានបង្ហាញរូបថត ឯកសារ និងវត្ថុប្រហែល ១២០ រួមទាំងឯកសារ និងវត្ថុអំពីកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ជាលើកដំបូងដែលបាន ឧទ្ទេសនាមជូនសាធារណជន។

leftcenterrightdel
បើកពិពណ៌ក្នុងឱកាសខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ

ពិព័រណ៍នេះបានបង្ហាញឡើងវិញនូវដំណើរការចរចា ការចុះហត្ថលេខា និងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ជួយសាធារណជន ជាពិសេសយុវជនជំនាន់ក្រោយ ឲ្យយល់កាន់តែច្បាស់ និងស៊ីជម្រៅអំពីអត្ថន័យ និងសារៈសំខាន់ជាប្រវត្តិសាស្ត្រនៃកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ដើម្បីបុព្វហេតុរំដោះជាតិ ឯកភាពប្រទេសជាជាតិ។ តាមរយៈនោះ បំផុសមោទនភាពអំពីប្រពៃណីបដិវត្តន៍ ប្តេជ្ញាចិត្តសិក្សា ហ្វឹកហាត់ ដើម្បីកសាង និងការពារមាតុភូមិ តស៊ូដើម្បីសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ និងវឌ្ឍនភាព។

ក្នុងឱកាសនេះ ក្រសួងការបរទេសក៏បានឧទ្ទេសនាមសៀវភៅរូបថត “កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវឆ្នាំ ១៩៥៤ - ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃបដិវត្តន៍វៀតណាម”។ សៀវភៅនេះបានប្រមូលរូបថត និងឯកសារជាង ២៥០ ដែលទាក់ទងនឹងដំណើរការនៃការចរចា ការចុះហត្ថលេខា និងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ ដែលប្រមូលបានពីបណ្ណសាររបស់ក្រសួងការបរទេស និងភ្នាក់ងារក្នុងស្រុក អង្គការ និងបុគ្គលក្នុង និងក្រៅប្រទេស៕

បកប្រែដោយ Duy Hoan