“សួនស្រល់មិត្តភាព” មានផ្ទៃដីជាង ១ ម៉ឺនម៉ែត្រការ៉េ ដោយមានដើមស្រល់ជាង ៧០០ ដើមនៅលើទួលចំនួន ២ ក្នុងមណ្ឌលទេសចរណ៍ Suoi Tien (ទីក្រុង Thu Duc)។

leftcenterrightdel
ប្រតិភូធ្វើពិធីបើកសម្ពោធសួនស្រល់មិត្តភាព (រូបថត៖ vov)

នៅទីនេះ ដើមស្រល់ចំនួន ៣៥ ដើមត្រូវបានជ្រើសរើសដើម្បីដាក់ឈ្មោះស្ថានអគ្គកុងស៊ុលនៃបណ្ដាប្រទេសចំនួន ២៥ នៅក្នុងទីក្រុង និងសមាគមមិត្តភាពចំនួន ៣០ ដែលជាសមាជិកសម្ព័ន្ធអង្គការមិត្តភាពទីក្រុងហូជីមិញ។ អញ្ជើញចូលរួមក្នុងកម្មវិធីនេះ លោក Daniel Stork អគ្គកុងស៊ុលនៃព្រះរាជាណាចក្រហូឡង់ប្រចាំទីក្រុងហូជីមិញបានចែករំលែកថា ដើមស្រល់នេះនឹងក្លាយទៅជានិមិត្តរូបនៃមិត្តភាពរវាងប្រទេសហូឡង់និងវៀតណាម និងបង្ហាញពីការយកចិត្តទុកដាក់នៃភាគីទាំងពីរចំពោះធម្មជាតិ ក៏ដូចជាសកម្មភាពការពារបរិស្ថាន។

ទំនាក់ទំនងរវាងវៀតណាម និងហូឡង់ គឺជាទំនាក់ទំនងដ៏ល្អ ហើយហូឡង់គឺជាអ្នកវិនិយោគធំទីមួយរបស់សហភាពអឺរ៉ុប (EU) នៅវៀតណាម។ ភាគីទាំងពីរក៏ជាដៃគូពាណិជ្ជកម្មធំរបស់គ្នាទៅវិញទៅមកផងដែរ។ វៀតណាមនិងហូឡង់ទើបតែប្រារព្ធខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត។ ភាគីទាំងពីរមានសកម្មភាពសហប្រតិបត្តិការជាច្រើនដើម្បីអភិវឌ្ឍធុរកិច្ចបៃតង និងសកម្មភាពដ៏មានអត្ថន័យជាច្រើន៕

បកប្រែដោយ Thuy Anh