អញ្ជើញចូលរួមមានលោក Tran Thanh Manប្រធានរដ្ឋសភាវៀតណាម និងថ្នាក់ដឹកនាំបក្ស រដ្ឋ រួមទាំងតំណាងស្ថាប័ន ក្រសួង មូលដ្ឋាន អ្នកជំនាញ អ្នកវិទ្យាសាស្ដ្រ អាជីវកម្ម សមាគមកសិករខេត្ដនានានៅទូទាំងប្រទេស។

អញ្ជើញថ្លែងក្នុងពិធី លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម  បានអះអាងថា៖ ការលើកតម្កើង និងប្រគល់កិត្ដិនាមកសិករវៀតណាមឆ្នើម និងលើកសរសើរសហករណ៍លេចធ្លោឆ្នាំ ២០២៤ មានការផ្លាស់ថ្មី និងច្នៃប្រឌិតជាច្រើនក្នុងស្មារតីប្រកាន់យកប្រជាកសិករជាមជ្ឈភាព។  សមាគមកសិករវៀតណាមបានរីកចម្រើនឥតឈប់ឈរ រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍប្រទេសជាតិ។ កសិកម្មបានរីកចម្រើនយ៉ាងឆាប់រហ័ស ក្លាយជាសសរស្តម្ភមួយនៃខឿនសេដ្ឋកិច្ច រួមចំណែកទប់ស្កាត់អតិផរណា រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធានាសន្តិសុខសង្គម និងគាំទ្រលើវិស័យឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្មអភិវឌ្ឍន៍។

leftcenterrightdel
លោកប្រធានរដ្ឋសភា Tran Thanh Man ប្រគល់កិត្ដិនាមកសិករវៀតណាមឆ្នើមឆ្នាំ២០២៤

លោកប្រធានរដ្ឋសភា ឲ្យដឹងថា សមាគមកសិករគ្រប់លំដាប់ថ្នាក់ត្រូវបន្តផ្សព្វផ្សាយព័ត៌មាន ឃោសនាឲ្យបានទូលំទូលាយនូវគោល​ការណ៍ណែនាំ គោលនយោបាយ និងច្បាប់របស់រដ្ឋក្នុងវិស័យកសិកម្ម កសិករ និងជនបទ។ បន្តគាំទ្រ លើកទឹកចិត្ត បង្កើតលក្ខខណ្ឌអំណោយ​ផល​ជូន​សហគ្រាស និងសហករណ៍កសិកម្ម ដើម្បី​ទទួលបានជោគជ័យជាច្រើន​ថែម​ទៀត​ និងដើរតួនាទី​ជា​ស្នូលក្នុងការចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅតាមតំបន់ជនបទនៅទូទាំងប្រទេស ជាពិសេសនៅតំបន់ភ្នំ និងតំបន់ដែលមានជនជាតិភាគតិច។

លោកប្រធានរដ្ឋសភាវៀតណាម បានស្នើឲ្យគណៈកម្មាធិការបក្ស អាជ្ញាធរ រណសិរ្សមាតុភូមិ និងអង្គការនយោបាយសង្គមគ្រប់លំដាប់ថ្នាក់បន្តយកចិត្តទុកដាក់ និងមានដំណោះស្រាយជាក់ស្តែង និងមានប្រសិទ្ធភាពសម្រាប់ការអភិវឌ្ឍកសិកម្ម កសាងជនបទថ្មី បង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់សមាគមកសិករវៀតណាមគ្រប់លំដាប់ថ្នាក់ឲ្យ​ប្រតិបត្ដិប្រកបដោយប្រសិទ្ធភាព៕

បកប្រែដោយ Pham Diep