ថ្លែងនៅក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានមានប្រសាសន៍ថា វៀតណាមគឺជាប្រទេសដំបូងគេដែលអនុវត្តកម្មវិធីផលិតកម្មស្រូវដែលកាត់បន្ថយការបំភាយឧស្ម័នក្នុងទ្រង់ទ្រាយធំ។ នេះក៏ជាគម្រោងដំបូងគេនៅលើពិភពលោកដែលផលិតស្រូវមានគុណភាពខ្ពស់ និងបំភាយឧស្ម័នទាបក្នុងទំហំមួយលានហិកតា តាមខ្នាតដែលដឹកនាំដោយរដ្ឋាភិបាល ដូច្នេះហើយទើបទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីដៃគូអន្តរជាតិ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងនៅក្នុងកិច្ចប្រជុំ

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានបញ្ជាក់យ៉ាងច្បាស់ថា អង្ករជាឧស្សាហកម្មមានគុណសម្បត្តិសម្រាប់ប្រទេសវៀតណាម ហើយតំបន់ដីសណ្តទន្លេ Cuu Long មានសក្ដានុពលច្រើនលើមនុស្ស ដី អាកាសធាតុ និងលក្ខខណ្ឌធម្មជាតិ ដើម្បីអភិវឌ្ឍកសិកម្ម ជាពិសេសឧស្សាហកម្មស្រូវ។ គម្រោងនេះមានអត្ថន័យខ្លាំងណាស់សម្រាប់កសិករនៅតំបន់ដីសណ្ដទន្លេមេគង្គ ចំពោះឧស្សាហកម្មស្រូវ និងភារកិច្ចឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ឆ្ពោះទៅគោលបំណងដើម្បីសុវត្ថិភាពពីគ្រោះធម្មជាតិ កាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ និងបង្កើនកម្រិតនៃការបំភាយឧស្ម័នដល់ "0" ស្របតាមការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះសហគមន៍អន្តរជាតិ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជាអធិបតីនៃកិច្ចប្រជុំ

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ និងមូលដ្ឋានរាយការណ៍អំពីការអនុវត្តគម្រោង; កំណត់យ៉ាងច្បាស់ និងជាក់លាក់អំពីការលំបាក មូលហេតុ និងទំនួលខុសត្រូវ ដើម្បីឱ្យក្រសួង ស្ថាប័ន និងមូលដ្ឋានអាចផ្លាស់ប្តូរ និងឯកភាពលើផែនការ ដំណោះស្រាយ ដើម្បីជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាព និងសម្រេចបាននូវគោលដៅរបស់គម្រោង។ ដោយហេតុនោះ ប្រគល់ភារកិច្ចជាក់លាក់ដល់ក្រសួង ស្ថាប័ន និងមូលដ្ឋាន ហើយត្រួតពិនិត្យ និងវាយតម្លៃគោលដៅរបស់គម្រោងឱ្យបានទៀងទាត់ ដើម្បីនាំមកនូវផលិតផល និងប្រសិទ្ធភាពជាក់ស្តែង៕

បកប្រែដោយ Huyen Trang