leftcenterrightdel
លោកស្រីបណ្ឌិត Quach Thu Nguyet ប្រធានក្រុមប្រឹក្សាគ្រប់គ្រងមូលនិធិ Hoa Sen ណែនាំអំពីបណ្ណាល័យឌីជីថល Nguyen An Ninh - ប្រធានបទភាគខាងត្បូង

បណ្ណាល័យឌីជីថលមានកន្លែងតាំងបង្ហាញសៀវភៅ ឯកសារ គំនូរ រូបថត និងវីដេអូ។ បណ្ណាល័យកំពុងធ្វើឌីជីថលូបណីយកម្មសៀវភៅដ៏មានតំលៃប្រហែល ១០០ ក្បាល អំពីភាគខាងត្បូងដូចជា "រាល់បញ្ហាអក្សរសិល្ប៍ និងភាសាភាគខាងត្បូង", "Nguyen An Ninh - អ្នកសតិអារម្មណ៍លេចធ្លោនៅដើមសតវត្សទី ២០ នៅភាគខាងត្បូង"។

នាពេលខាងមុខ បណ្ណាល័យឌីជីថល Nguyen An Ninh នឹងក្លាយជាកន្លែងវប្បធម៌ដោយមានកម្មវិធី និងសកម្មភាពជាច្រើនដូចជា៖ សិក្ខាសាលា ការផ្លាស់ប្តូរជា​មួយអ្នកនិពន្ធ អ្នកស្រាវជ្រាវ ការសម្តែងសិល្បៈ... ដើម្បីទាក់ទាញយុវជនមកអាន ស្វែងយល់អំពីវប្បធម៌ និងប្រវត្តិសាស្ត្រ ជាពិសេសការអភិវឌ្ឍន៍ទីក្រុងហូជីមិញ និងតំបន់ភាគខាងត្បូង៕

បកប្រែដោយ Pham Diep