ជំនួយនេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមស្ដារឡើងវិញក្រោយព្យុះ Yagi នៃកម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP) ដើម្បីបំពេញតម្រូវការបន្ទាន់ និងគាំទ្រការស្តារឡើងវិញរយៈពេលវែងសម្រាប់សហគមន៍ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត រួមមាន៖ ខេត្ត Lao Cai ខេត្ត Yen Bai ទីក្រុង Hai Phong និងខេត្ត Quang Ninh។

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

គំនិតផ្តួចផ្តើមនេះនឹងឆ្លើយតបទៅនឹងតម្រូវការបន្ទាន់ រួមទាំងការផ្តល់ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ និងការផ្ដល់ប្រាក់ជំនួយដល់គ្រួសារដែលរងផលប៉ះពាល់។ ព្រមទាំង គំនិតផ្តួចផ្តើមនេះក៏លើកកម្ពស់សមត្ថភាពឆ្លើយតបនឹងគ្រោះមហន្តរាយ តាមរយៈការសាងសង់ផ្ទះ និងហេដ្ឋារចនាសម្ព័ន្ធសហគមន៍ដែលមានសកមត្ថភាពឆ្លើយតបនឹងនឹងខ្យល់ព្យុះ រួមជាមួយនឹងការបង្កើត ការងាររយៈពេលខ្លី។

គំនិតផ្តួចផ្តើមនេះនឹងត្រូវបានអនុវត្តដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធពីអាជ្ញាធរមូលដ្ឋាន ហើយផ្ដល់អាទិភាពលើក្រុមងាយរងគ្រោះ រួមទាំងគ្រួសារក្រីក្រ គ្រួសារជនជាតិភាគតិច និងជនពិការ។ល៕

បកប្រែដោយ Thanh Cong