leftcenterrightdel
បុគ្គលិកនៃអង្គការ IOM ជួយគាំទ្រប្រជាជនដែលរងផលប៉ះពាល់ដោយព្យុះទី ៣

ជំនួយខាងលើមានថវិកា ១ លានដុល្លារ សម្រាប់អង្គការយូនីសេហ្វ ប្រចាំវៀតណាមផ្តល់សេវាសំខាន់ៗដូចជា ទឹកស្អាត អនាម័យផ្ទាល់ខ្លួន សំអាតអនាម័យបរិស្ថាន និងការការពារកុមារជាង ២១.២៥០ នាក់ និងថវិកា ១លានដុល្លារ សម្រាប់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM)  ប្រចាំវៀតណាម រៀបចំកន្លែងស្នាក់នៅបណ្តោះអាសន្ន និងផ្តល់សម្ភារៈចាំបាច់ដល់ ១៦,៨០០ នាក់ នៅបណ្ដាខេត្តដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយព្យុះ។

លោក Ito Naoki ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅវៀតណាម បានឲ្យដឹងថា ជាមួយនឹងការជួយឧបត្ថម្ភខាងលើ រដ្ឋាភិបាលជប៉ុនចង់រួមចំណែកជួយវៀតណាមក្នុងដំណើរការស្តារ និងកសាងសហគមន៍មួយចំនួនឡើងវិញដែលងាយរងគ្រោះបំផុតនៅតំបន់ជនបទដែលបាន​រងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយខ្យល់ព្យុះ៕

បកប្រែដោយ Pham Diep