ជើងហោះហើរលេខ VN648 នឹងចាកចេញពីទីក្រុងហូជីមិញនៅម៉ោង ០:៥០ ព្រឹក ថ្ងៃទី ១៧ ខែមិថុនា ហើយបានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino ទីក្រុងម៉ានីល នៅម៉ោង ៤:២០ ព្រឹកថ្ងៃដដែល។

ក្រុមហ៊ុន Vietnam Airlines រៀបចំជើងហោះហើរសរុបចំនួន ៧ ជើងក្នុងមួយសប្តាហ៍រវាងវៀតណាមនិងហ្វីលីពីន។ ជាក់ស្ដែង ជើងហោះហើរថ្មីរវាងទីក្រុងហូជីមិញ និងម៉ានីល ដំណើរការមួយសប្តាហ៍​ ៤ ជើង។ សម្រាប់ជើងហោះហើរហាណូយ និង ម៉ានីល យើងមានការហោះហើរ ៣ ជើងក្នុងមួយសប្តាហ៍។

leftcenterrightdel
Vietnam Airlines បើកជើងហោះហើរត្រង់ពីប្រទេសវៀតណាមទៅកាន់ហ្វីលីពីន

ហ្វីលីពីនគឺជាទីផ្សារដ៏មានសក្តានុពលមួយរបស់ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម។ ក្រុមហ៊ុនអាកាសចរណ៍នេះនឹងបម្រើភ្ញៀវទេសចរ ក៏ដូចជាសហគមន៍ជនជាតិវៀតណាមជិត ៣០,០០០ នាក់ ដែលកំពុងរស់នៅក្នុងប្រទេសហ្វីលីពីន និងប្រជាជនហ្វីលីពីនប្រហែល ៧,០០០ នាក់ ដែលកំពុងរស់នៅក្នុងប្រទេសវៀតណាម។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ វៀតណាមបានក្លាយទៅជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរហ្វីលីពីន ដោយមានតម្លៃលេងកំសាន្ដសមរម្យ និងវប្បធម៌សម្បូរបែប។ ភ្ញៀវទេសចរហ្វីលីពីនអាចស្វែងយល់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត ទេសភាពដ៏ល្បីល្បាញ និងវប្បធម៌ពិសេសដាច់ដោយឡែកក្នុងប្រទេសវៀតណាម ។

ផ្ទុយទៅវិញ ប្រទេសហ្វីលីពីនក៏ជាគោលដៅដ៏ល្អសម្រាប់ភ្ញៀវទេសចរវៀតណាមដែលមានកោះដ៏ស្រស់ត្រកាលជាច្រើន និងឆ្នេរសមុទ្រពណ៌ខៀវ។ ជាពិសេស រដ្ឋធានីម៉ានីល មានភាពល្បីល្បាញដោយរួមបញ្ចូលភាពបុរាណនិងទំនើប ដែលនាំមកនូវបទពិសោធន៍គួរឱ្យចាប់អារម្មណ៍ដល់អ្នកទេសចរណ៍៕

បកប្រែដោយ Pham Diep