យុទ្ធនាការនេះត្រូវបានរៀបចំឡើងដើម្បីបន្តលើកកម្ពស់ស្មារតីឈានមុខ និងការស្ម័គ្រចិត្តរបស់យុវជន ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គម កសាងជនបទថ្មី និងទីក្រុងស៊ីវិល័យ; ធានាសុខុមាលភាពសង្គម ការពារជាតិ និងសន្តិសុខ ជាពិសេសនៅតំបន់ឆ្នេរសមុទ្រ

leftcenterrightdel
ពិធីបើកយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវក្តៅឆ្នាំ ២០២៤

បន្ទាប់ពីចាប់ផ្តើមយុទ្ធនាការនេះ សម្ព័ន្ធយុវជនកងនាវាតូចលេខ ១០២  បានសម្របសម្រួលរៀបចំសកម្មភាពជាក់ស្តែងជាច្រើនដូចជា៖ រៀបចំសកម្មភាព "ថ្ងៃសៅរ៍ស្ម័គ្រចិត្ត" និង "ថ្ងៃអាទិត្យបៃតង"; រៀបចំកម្មវិធី "រួមដំណើរជាមួយការប្រឡងចូលរៀនវិទ្យាល័យថ្នាក់ទី១០ ក្នុងឆ្នាំសិក្សា ២០២៤-២០២៥"; រៀបចំយុទ្ធនាការ ”សម្អាតសមុទ្រ បង្ការ និងទប់ស្កាត់ការលង់ទឹក”។ល។

leftcenterrightdel
សមាជិកសម្ព័ន្ធយុវជន និងយុវជនប្រមូលសំរាមតាមឆ្នេរសមុទ្រ

ក្រៅពីសកម្មភាពខាងលើ សម្ព័ន្ធយុវជនកងនាវាតូចលេខ ១០២  ក៏បានរៀបចំសកម្មភាពវប្បធម៌ សិល្បៈ កីឡា និងការកម្សាន្តសម្រាប់សមាជិកសម្ព័ន្ធយុវជន; ផ្សព្វផ្សាយ និងអប់រំច្បាប់ដល់កម្មាភិបាល សមាជិកសម្ព័ន្ធយុវជន និងប្រជាជន ជាពិសេសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ផ្លូវដែក ផ្លូវទឹក បទប្បញ្ញត្តិរបស់កងទ័ព អង្គភាពស្តីពីសុវត្ថិភាពចរាចរណ៍ និងវប្បធម៌ពេលចូលរួមធ្វើចរាចរណ៍។

លទ្ធផលនៃយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវក្តៅឆ្នាំ ២០២៤ មានសារៈសំខាន់ជាក់ស្តែងក្នុងការឆ្ពោះទៅរកការរំលឹកខួបលើកទី ៨០ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម (២២ ធ្នូ ១៩៤៤ / ២២ ធ្នូ ២០២៤)៕

បកប្រែដោយ Huyen Trang